សា្ថប័ន Education Malaysia Global Services នាំមកជូននូវពិព័រណ៍ការសិក្សានៅប្រទេសម៉ាឡេស៊ីឆ្នាំ ២០២៦ ដែលពង្រីកឪកាសសម្រាប់សិស្សានុសិស្សកម្ពុជា
Sreymom ChaAPRIL 6 2026

រាជធានីភ្នំពេញ – ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ – ស្ថាប័ន Education Malaysia Global Services (EMGS) បានរៀបចំ “ពិព័រណ៍ការសិក្សានៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦” ដោយជោគជ័យនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយផ្តល់ជូននិស្សិតកម្ពុជានូវលទ្ធភាពទទួលបានឱកាសអប់រំកម្រិតឧត្តមសិក្សាដែលទទួលស្គាល់ជាអន្តរជាតិនៅប្រទេសម៉ាឡេស៊ីដោយផ្ទាល់។

Photo 2026 04 06 12 50 08


ពិព័រណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានស្ថាប័នអប់រំ ដោយស្វាគមន៍សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យ ឪពុកម្តាយ ដៃគូស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ។ វាបានបម្រើជាវេទិកាដ៏ទាក់ទាញមួយសម្រាប់អ្នកចូលរួមដើម្បីស្វែងយល់ពីឱកាសសិក្សានៅប្រទេសម៉ាឡេស៊ី និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការគាំទ្រដែលមានពេញមួយដំណើរសិក្សារបស់ពួកគេនៅបរទេស។

Photo 2026 04 06 12 50 00


ឋិតក្នុងឪកាសដ៏ឳឡារិក ព្រឹត្តិការណ៍នេះត្រូវបានអមដោយវត្តមានជាពិសេសរបស់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shaharuddin Onn។ ការចូលរួមរបស់លោកបានគូសបញ្ជាក់ពីចំណងផ្នែកវិស័យអប់រំដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ម៉ាឡេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រដល់និស្សិតកម្ពុជាក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព។

Photo 2026 04 06 12 49 54


ពេញមួយព្រឹត្តិការណ៍នេះ អ្នកចូលរួមបានចូលរួមវគ្គបទបង្ហាញ និងវគ្គសំណេះសំណាលជាបន្តបន្ទាប់ ដែលបានបង្ហាញពីចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាគោលដៅការសិក្សាមួយ ដោយគិតចាប់ពីការផ្តល់ជូនការសិក្សាចម្រុះ និងស្ថាប័នដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តម្លៃសិក្សាសមរម្យ និងបរិយាកាសដោយការស្វាគមន៍ និងពហុវប្បធម៌។ សិស្សានុសិស្ស និងឪពុកម្តាយក៏មានឱកាសចូលរួមដោយផ្ទាល់ជាមួយអ្នកជំនាញ ដោយទទួលបានការយល់ដឹងជាក់ស្តែងអំពីនីតិវិធីដាក់ពាក្យស្មើរសុំ ដំណើរការទិដ្ឋាការ និងជីវិតនិស្សិតនៅប្រទេសម៉ាឡេស៊ី។

Photo 2026 04 06 12 49 48


ចំណុចផ្តោតដ៏សំខាន់មួយគឺការណែនាំអំពីសេវាកម្មគាំទ្រពេញលេញរបស់ស្ថាប័ន EMGS ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យជំហាននីមួយៗនៃដំណើរសិក្សានៅបរទេសមានភាពសាមញ្ញ។ ចាប់ពីការប្រឹក្សាយោបល់ផ្នែកសិក្សាផ្ទាល់ខ្លួន និងការជ្រើសរើសសាកលវិទ្យាល័យ រហូតដល់ដំណើរការដាក់ពាក្យ និងការសម្របសម្រួលទិដ្ឋាការសិស្ស ស្ថាប័ន EMGS មានគោលបំណងធ្វើឱ្យការផ្លាស់ប្តូរទៅសិក្សានៅបរទេសមានភាពរលូន និងងាយស្រួលតាមដែលអាចធ្វើទៅបាន។

Photo 2026 04 06 12 49 42


លោក Shahrill Sabarudin ប្រធានផ្នែកទីផ្សារនៃស្ថាប័ន EMGS បានមានប្រសាសន៍ថា៖ “ប្រទេសម៉ាឡេស៊ីកំពុងលេចធ្លោយ៉ាងឆាប់រហ័សថាជាគោលដៅដ៏គួរឱ្យទាក់ទាញសម្រាប់ការអប់រំបែបអន្តរជាតិ ដោយមិនត្រឹមតែផ្តល់ជូនកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណើរសិក្សាដ៏រលូនរបស់សិស្សានុសិស្ស ដែលគាំទ្រដោយសេវាកម្មទិដ្ឋាការដ៏មានប្រសិទ្ធភាព និងរបៀបរស់នៅដ៏រស់រវើក និងពហុវប្បធម៌”។ “យើងកំពុងមើលឃើញកំណើនយ៉ាងខ្លាំងនៃការចាប់អារម្មណ៍ពីសំណាក់សិស្សានុសិស្សកម្ពុជា ដោយមានការចុះឈ្មោះចូលរៀនចំនួន 240 នាក់ ដោយមានការកើនឡើងជិត 50% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសកលលោកកាន់តែទូលំទូលាយ ដែលសិស្សានុសិស្សកំពុងស្វែងយល់ពីគោលដៅលើសពី ‘Big 4’ បែបប្រពៃណី ទៅជា ‘Big 14’ កាន់តែចម្រុះ ហើយប្រទេសម៉ាឡេស៊ីមានមោទនភាពដែលបានឈរជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់នៅក្នុងក្រុមនេះ។ ចក្ខុវិស័យនាពេលខាងមុខ ប្រទេសម៉ាឡេស៊ីមានទីតាំងល្អក្នុងការប្រែក្លាយទៅជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅក្នុងតំបន់ ជាមួយនឹងមហិច្ឆតាជាតិក្នុងការទទួលសិស្សអន្តរជាតិចំនួន 250,000 នាក់នៅឆ្នាំ 2030”។

Photo 2026 04 06 12 49 36


ពិព័រណ៍ការសិក្សានេះក៏មានការចូលរួមពីស្ថាប័នឧត្តមសិក្សាឈានមុខគេចំនួន ១៣ របស់ម៉ាឡេស៊ីផងដែរ រួមមាន University of Malaya, UPM Holdings, Universiti Malaysia Sabah (UMS), UTM Holdings, Universiti Tun Hussein Onn Malaysia (UTHM), Universiti Malaysia Terengganu (UMT), Asia Pacific University of Technology & Innovation (APU), Universiti Tunku Abdul Rahman (UTAR), Tunku Abdul Rahman University of Management and Technology (TAR UMT), UCSI University, MILA University, BAC Education Group, and International College of Music (ICOM)។ ស្ថាប័ននីមួយៗបានបង្ហាញពីឧត្តមភាពសិក្សារបស់ខ្លួន ការផ្តល់ជូនកម្មវិធីសិក្សាចម្រុះ និងសេវាកម្មគាំទ្រនិស្សិត។ អ្នកចូលរួមទទួលបានការយល់ដឹងដោយផ្ទាល់អំពីមាគ៌ាសិក្សានៅទូទាំងមុខវិជ្ជាផ្សេងៗ ខណៈមានការចូលរួមដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីអាហារូបករណ៍ បទពិសោធន៍ក្នុងបរិវេណសាលា និងឱកាសការងារនាពេលអនាគត។

Photo 2026 04 06 12 49 30


ចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ និងការចូលរួមយ៉ាងស្វាហាប់ បានឆ្លុះបញ្ចាំងពីតម្រូវការកាន់តែខ្លាំងឡើងក្នុងចំណោមនិស្សិតកម្ពុជា សម្រាប់មាគ៌ាដែលអាចទុកចិត្តបាន និងមានរចនាសម្ព័ន្ធ ឆ្ពោះទៅរកការអប់រំបែបអន្តរជាតិ។ ភាពជិតដិតនឹងគ្នា ភាពស្និទ្ធស្នាលខាងផ្នែកវប្បធម៌ និងការអប់រំដែលមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យរបស់ប្រទេសម៉ាឡេស៊ី នៅតែបន្តដាក់ប្រទេសនេះ ជាជម្រើសដ៏ទាក់ទាញកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

Photo 2026 04 06 12 49 23


ជាមួយនឹងវេទិកាដូចជា "ពិព័រណ៍ការសិក្សានៅប្រទេសម៉ាឡេស៊ី" ស្ថាប័ន EMGS បន្តពង្រឹងការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមនៅនឹងកន្លែង ភាពជាដៃគូ និងការផ្សព្វផ្សាយដល់និស្សិត ដើម្បីជួយទៅដល់យុវជនកម្ពុជាកាន់តែច្រើនឱ្យបោះជំហានបន្ទាប់ដោយទំនុកចិត្តឆ្ពោះទៅរកការសម្រេចបាននូវសេចក្តីប្រាថ្នានៃការសិក្សា និងអាជីពរបស់ពួកគេ។

Photo 2026 04 06 12 49 17


ព្រឹត្តិការណ៍នេះបង្ហាញពីជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅមុខក្នុងការពង្រីកលទ្ធភាពទទួលបានឱកាសអប់រំជាសកល និងពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅក្នុងតំបន់។

Photo 2026 04 06 12 49 10


អំពីស្ថាប័ន Education Malaysia Global Services (EMGS)


ស្ថាប័ន Education Malaysia Global Services (EMGS) គឺជាទីភ្នាក់ងាររដ្ឋាភិបាលប្រទេសម៉ាឡេស៊ីដែលប្តេជ្ញាដល់ការសម្រួលដល់ការចូលរួមរបស់និស្សិតអន្តរជាតិចូលទៅក្នុងប្រទេសម៉ាឡេស៊ី។ ស្ថាប័ន EMGS ផ្តល់សេវាកម្មដ៏ទូលំទូលាយ រួមមានដំណើរការដាក់ពាក្យស្នើសុំ ការសម្របសម្រួលទិដ្ឋាការ និងការគាំទ្រផ្នែកប្រឹក្សាយោបល់របស់និស្សិត ដែលធានានូវបទពិសោធន៍ដ៏រលូន និងការផ្តោតទៅលើនិស្សិត។


សម្រាប់ការសាកសួរប្រព័ន្ធផ្សាព្វផ្សាយ សូមទំនាក់ទំនង៖
លោក សុខ សារ៉ាក់
បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ | ក្រុមហ៊ុន TWPR Communication
ទូរស័ព្ទ៖ +855 78 289 974
អ៊ីម៉ែល៖ sarak@twpr360.com

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia