emart24 បានពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយបើកសម្ពោធសាខាថ្មី នៅខេត្តបាត់ដំបង ឆ្លើយតបទៅនឹងតម្រូវទីផ្សារ ជាពិសេសយុវវ័យសម័យថ្មី!
Sreymom ChaAUGUST 4 2026

emart24 សាខាដងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលជាប្រ៊េនហាងលក់ទំនិញដែលឈានមុខគេនៅប្រទេសកូរ៉េ បានពង្រីកទីតាំងថ្មីបន្ថែមទៀតហើយ បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបនឹងកំណើនរបស់អតិថិជនដែលនិយមចូលចិត្តម្ហូបអាហារកូរ៉េ កាហ្វេ អាហារសម្រន់ និងផលិតផលកូរ៉េនោះ នៅព្រឹក ទី១ ខែសីហា ឆ្នាំ២០២៦ emart24 បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ស្ថិតនៅទីតាំងកែង ខាងមុខផ្សារណាត់ ផ្លូវលេខ១ ខេត្តបាត់ដំបង។ 

Photo 2026 08 04 18 12 02

emart24 សាខាដងស្ទឹងសង្កែ ខេត្តបាត់ដំបង អតិថិជននឹងទទួលបាននូវបទពិសោធន៍ទិញទំនិញជាច្រើនសម្បូរបែបដូចជា ម្ហូបអាហារកូរ៉េស្រស់ៗ កាហ្វេក្តៅៗ អាហារសម្រន់ ផលិតផលកូរ៉េថ្មីៗ ផលិតផលសម្អាងប្លែកៗជាច្រើនមុខ ជាពិសេសបទពិសោធន៍ដ៏សម្បូរបែបពី emart24 ដូចទៅនឹងប្រទេសកូរ៉េ ដោយមួយជំហានរបស់អតិថិជនមកកាន់ emart24 ប្រៀបបាននឹងការទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ អមជាមួយបទភ្លេង K-Pop ពិរោះ ថ្មីៗ ពីក្នុងហាង និងការធ្វើបច្ចុប្បន្នភាពតន្ត្រី K-Pop ជារៀងរាល់សប្តាហ៍។ 

Photo 2026 08 04 18 11 56

emart24 ប្តេជ្ញាពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែធំទូលាយ ដើម្បីបន្តបំពេញបន្ថែមនូវតម្រូវការទីផ្សារ ជាពិសេសអតិថិជនក្នុងប្រទេសកម្ពុជា ក្នុងការនាំយកនូវវប្បធម៌ សិល្បៈ ម្ហូបអាហារ ភេសជ្ជៈ និងការរស់នៅបែបទំនើបរបស់ប្រទេសកូរ៉េ មកកាន់ការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីរួមបញ្ចូលឲ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។ emart24 ក៏បានបន្ថែមនូវសេវាកម្មដឹកជញ្ជូនចល័ត 24 ម៉ោង ដែលផ្តល់ភាពងាយស្រួលជាងមុនជូនអតិថិជន ក្នុងការកម្មង់ម្ហូបអាហារ កាហ្វេ នឹងផលិតផលកូរ៉េឆ្ងាញ់ៗ ជាពិសេសផលិតផលផ្តាច់មុខ ដែលមានតែមួយគត់ពីក្នុងហាង emart24 គឺផលិផល No Brand ពីក្នុងហាង តាមរយៈដៃគូរសហការដឹកជញ្ជូនយ៉ាងឆាប់រហ័សរបស់ emart24 ដើម្បីធានាថាអតិថិជននូវតែអាចទទួលបានម្ហូបអាហារ ភេសជ្ជៈ និងអាហារសម្រន់នានា មិនថានៅទីណាក៏ដោយអតិថិជននៅតែអាចទទួលបានរសជាតិម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ពីហាង emart24។  

Photo 2026 08 04 18 11 50

នៅក្នុងឆ្នាំនេះ emart24 នឹងបន្តពង្រីក សាខារបស់ខ្លួនបន្ថែមទៀត មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែនឹងបន្តពង្រីកទៅតាមបណ្តាខេត្តដែលមានសក្តានុពលនានា ក្នុងប្រទេសកម្ពុជាដើម្បីផ្តល់ជូននូវតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជនដែលនិយមចូលចិត្តនូវម្ហូបអាហារ កាហ្វេ និងផលិតផលកូរ៉េ នាពេលបច្ចុប្បន្ន ដែលបានបើកដំណើរការហាងរបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនរួចមកហើយ មានដូចជា ខេត្តតាកែវ, ខេត្តព្រះសីហនុ, ក្រុងសួង ខេត្តត្បូងឃ្មុំ និង ខេត្តបាត់ដំបងនាពេលថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណេះទេ emart24 មានចក្ខុវិស័យក្នុងការបន្ថែមនូវតម្រូវការដែលជាចន្លោះខ្វះខាតជូនអតិថិជន តាមរយៈការនាំយកផលិតផលល្បីៗ ពីប្រទេសកូរ៉េបន្ថែមទៀតទាំងប្រភេទម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងផលិតផលសម្រស់ពេញនិយម ថ្មីៗ បន្ថែមទៀតមកកាន់ទីផ្សារដ៏មានសក្តានុពលក្នុងប្រទេសកម្ពុជា។ ការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានជះឥទ្ធិពលពលវិជ្ជមានដល់សេដ្ឋកិច្ច នឹងការរីកលូតលាស់ ក្នុងសង្គមផងដែរ ដោយបានបង្កើតឱកាសការងារជាង មួយពាន់កន្លែងសម្រាប់យុវជន ដើម្បីទទួលបានការបណ្តុះបណ្តាលឲ្យមានជំនាញ ទទួលបានបទពិសោធន៍ និងចំណូលសមរម្យផងដែរ ក្នុងពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០២៦ នេះ emart24 បានបន្តពង្រីកវិសាលភាពរបស់ខ្លួន ដោយមិនត្រឹមតែបើកសាខាបន្ថែមក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែនឹងបន្ថែមសាខាថ្មីនៅតាមបណ្តាខេត្តសក្តានុពលផងដែរ ដែលនេះបានឆ្លុះបញ្ចាំងនូវឆន្ទះ ក្នុងការពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងទីផ្សារប្រទេសកម្ពុជា។

Photo 2026 08 04 18 11 44

 

Photo 2026 08 04 18 11 26

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia