អុីម៉ាត២៤៖ ឈជើងរឹងមាំបន្តពង្រីកអាជីវកម្មនៅកម្ពុជា
Daneth Mech•NOVEMBER 5 2026•

ការពង្រីកហាងលក់ទំនិញខ្នាតតូច ដែលនាំយកបទពិសោធន៍ម្ហូបអាហារបែបកូរ៉េ និងបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា។

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ចាប់តាំងពីការចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២៤ មក អ៊ីម៉ាត២៤ បានបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ដោយនាំយកជំនាញផ្នែកលក់រាយពីប្រទេសកូរ៉េ រួមទាំងបទពិសោធន៍ម្ហូបអាហារដ៏ទាក់ទាញ និងផលិតផលអន្តរជាតិមកឱ្យកាន់តែជិតស្និទ្ធនឹងអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។

ដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំខាងផ្នែកអាជីវកម្មលក់រាយរបស់ក្រុមហ៊ុន Shinsegae Group នៅប្រទេសកូរ៉េ អ៊ីម៉ាត២៤  កំពុងបង្កើតបទពិសោធន៍ថ្មីៗ​ងាយៗ​ក្នុងការទិញទំនិញក្នុងហាងដែលមាន​លក្ខណៈពិសេសខុសប្លែក តាមរយៈការជ្រើសរើសអាហារសម្រន់ចិបចុប ភេសជ្ជៈ កាហ្វេ និងម្ហូបអាហារឆ្អិនស្រាប់ ដ៏ពេញនិយមពីប្រទេសកូរ៉េ។

 

3

4

ម្ហូបអាហារថ្មីៗពីកូរ៉េ និងជម្រើសសម្បូរបែប

ខណៈដែលវប្បធម៌ម្ហូបអាហារកូរ៉េកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងចំណោមយុវជនជំនាន់ថ្មី អ៊ីម៉ាត២៤ កំពុងកំណត់ទីតាំងហាងរបស់ខ្លួនឱ្យក្លាយជាកន្លែងពេញនិយមពីសំណាក់យុវជនជំនាន់ Gen Z កម្ពុជា អាចស្វែងយល់ពីរសជាតិម្ហូបបែបកូរ៉េដែលកំពុងពេញនិយម ដោយភាពងាយស្រួល និង អាចទិញផលិតផលក្រៅស្រុកផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍។

 

5

ចូលរួមចំណែកបង្កើតឱកាសការងារដល់យុវជនកម្ពុជា

បច្ចុប្បន្ននេះ អ៊ីម៉ាត២៤  មានប្រតិបត្តិការហាងចំនួន ៣៦ ហាង និងផ្តល់ការងារដល់បុគ្គលិកជាង ៨០០ នាក់ នៅទូទាំងប្រទេសកម្ពុជា។ បណ្តាញហាងលក់រាយដែលកំពុងរីកចម្រើននេះ បង្កើតឱកាសការងារក្នុងស្រុក អភិវឌ្ឍសមត្ថភាពធនធានមនុស្សកម្ពុជា និងរួមចំណែកដល់ការរីកចម្រើននៃវិស័យលក់រាយក្នុងទិផ្សារកម្ពុជា។

សម្លឹងឆ្ពោះទៅអនាគត អ៊ីម៉ាត២៤  មានគោលដៅពង្រីកហាងឱ្យបាន ជាង ១០០ ហាង នៅត្រឹមដំណាច់ឆ្នាំ ២០២៧ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើផែនការរយៈពេលវែង ក្នុងការវិនិយោគ និងបន្តការរីកចម្រើនទៅមុខ​ជាមួយប្រទេសកម្ពុជា។

ក្រៅពីការពង្រីកបណ្តាញហាង អ៊ីម៉ាត២៤​ នៅតែផ្តោតលើការផ្តល់ជូនបទពិសោធន៍ម្ហូបអាហារចិបចុបសម្បូរបែប​គុណភាពល្អៗ ហើយថែមទាំងបានគាំទ្រលក់ផលិតផលជាតិផលិតក្នុងស្រុក និងមានជម្រើសកាន់តែច្រើន​ ​ប្រកបដោយបទពិសោធន៍ក្នុងការទិញទំនិញប្រចាំថ្ងៃអោយកាន់តែ​មានភាពទាក់ទាញសម្រាប់យុវជនប្រុសស្រីកម្ពុជា។ 

អុីម៉ាត២៤   – អាហារ​​ថ្មីៗ​ រាល់ថ្ងៃ!​​ រីកចម្រើនជាមួយគ្នានៅកម្ពុជា កាន់តែជិតស្និទ្ធជាមួយកូរ៉េ​គ្រប់ពេល!

 

6

7

Picture1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia