រាជធានីភ្នំពេញ : ហាងថ្មី emart24 សាខាទី ២២ បើកសម្ពោធជាផ្លូវការហើយដែលមានទីតាំងស្ថិតនៅ ប៉េងហួត យូរ៉ូផាក, សង្កាត់ និរោធន៍, ខណ្ឌ ច្បារអំពៅ, រាជធានីភ្នំពេញ ដើម្បីបម្រើសេវាកម្មជូនអតិថិជន ដែលតែងតែនិយមគាំទ្រ emart24 កន្លងមក ជាមួយនឹងម្ហូបអាហារកូរ៉េស្រស់ៗ កាហ្វេក្តៅៗ ភេសជ្ជៈកញ្ចប់កូរ៉េជាច្រើនរសជាតិងាយស្រួលក្នុងការ ទទួលទាន នឹងផលិតផលនាំចូលផ្តាច់មុខដោយ emart24 មានដូចជាផលិតផល No Brand នឹង Ime បន្ថែមលើសពី នេះទៅទៀតអតិថិជនអាចទទួលបានចំណីអារម្មណ៍ប្លែក ក្នុងការឆុងមីកូរ៉េ រាំយុន បានដោយខ្លួនឯងជាមួយម៉ាស៊ីនឆុងមី ទំនើបដែលមានស្រាប់ក្នុងហាង emart24 ជាមួយនឹងការរីករាយសន្តាប់តន្ត្រី k-pop ពិរោះៗ។ ហាងថ្មីនេះនាំមកជូន អតិថិជន នូវបទពិសោធន៍ដ៏សម្បូរបែបក្នុងការទិញទំនិញ ក្នុងតំបន់ទីប្រជុំជនដ៏មានសក្តានុពល សម្រាប់ការរស់នៅ នាពេល បច្ចុប្បន្ន ហាងថ្មីនេះមិនត្រឹមតែជាកន្លែងលក់ទំនិញ ឬពិសារអាហារតែប៉ុណ្ណោះទេ តែជាទីតាំងជួបជុំ ដ៏ល្អសម្រាប់សិស្ស និស្សិត បុគ្គលិកការងាររដ្ឋ នឹងឯកជនទូទៅក្នុងការស្វែងរកទីតាំងដែល មានកន្លែងអង្គុយធំទូលាយ អមដោយ Internet ល្បឿនលឿន 300Mb ។

emart24 បានបន្ថែមនូវសេវាកម្មដឹកជញ្ជូនចល័ត 24 ម៉ោង ដែលផ្តល់ភាពងាយស្រួលជាងមុនជូនអតិថិជន ក្នុងការកម្មង់ ម្ហូបអាហារ កាហ្វេ នឹងផលិតផលកូរ៉េឆ្ងាញ់ៗ ជាពិសេសផលិតផលផ្តាច់មុខ ដែលមានតែមួយគត់ពីក្នុងហាង emart24 តាមរយៈដៃគូរសហការដឹកជញ្ជូនយ៉ាងឆាប់រហ័សរបស់ emart24 ដើម្បីធានាថាអតិថិជននូវតែអាចទទួលបានម្ហូបអាហារ ភេសជ្ជៈ នឹងអាហារសម្រន់នានា មិនថានៅទីណាក៏ដោយអតិថិជននៅតែអាចទទួលបានរសជាតិម្ហូបអាហារដ៏ឆ្ងាយឆ្ងាញ់ពី ហាង emart24។
emart24 ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shinsegae ដែលជាក្រុមហ៊ុនយក្សដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាលើវិស័ យជំនួញដ៏ច្រើនសម្បូរបែប នឹងទំនើបទាន់សម័យរបស់ខ្លួនដូចជា វិស័យលក់រាយ ផ្សារទំនើប អាជីវកម្មផ្សារ Hypermarket ធំៗជាច្រើនផងដែរ។ Shinsegae ជាក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅប្រទេសកូរ៉េខាងត្បូង (KRX), នៅប្រទេសកូរ៉េខាង emart24 មានបទពិសោធន៌ល្អៗជាច្រើន នៅក្នុងតំបន់ដែលអាចយកមកចែករំលែកនៅក្នុងប្រទេស កម្ពុជាយើង ជាមួយនឹងចំនួនហាងរហូតដល់ជិត 7,000 ហាងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រហូតមកដល់ពេលនេះ ហាង emart24 បានពង្រីកសាខាបានរហូតដល់ ២២ ទីតាំងហើយរួមមាន៖ សាខាបឹងកេងកង, សាខា ទួលស្លែង, សាខាកាំកូស៊ីធី, សាខាចំការដូង, សាខាអូឡាំព្យា សាខាដឹខមមិន សាខាជាសុផារ៉ា(598) សាខាខននិក សាខាបឹងត្របែក សាខាសន្ធរមុខ សាខាតាខ្មៅ សាខាIFL សាខាបឹងកក់ សាខាបឹងស្នោ សាខាតាកែវ សាខាផ្សារលើ សាខាទំនប់រលក សាខាកំពង់ផែស្វយ័ត សាខាកោះនរា សាខាកម្ពុជាក្រោម សាខាសែនសុខ នឹងសាខាទី២២ សាខាយូរ៉ួផាក។
លោក ងន ដេវីដសំបូរ ប្រធានមក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SAIHAN PARTNERS បានមានប្រសាសន៍ថា emart24 មាន ផែនការពង្រីកសាខាយ៉ាងសកម្ម និងមានគោលដៅឈានដល់ ១០០ សាខាទូទាំងប្រទេសកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២៦។ បន្ទាប់ពីការបើកសាខាទី២២ ដោយជោគជ័យ ក្រុមហ៊ុននៅតែបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នក ប្រើប្រាស់កម្ពុជា ដោយបន្តកសាងលើភាពជោគជ័យដែលសម្រេចបានក្នុងរយៈពេល ២ ឆ្នាំកន្លងមក។

លោកបានបន្ថែមថា បច្ចុប្បន្នមានសាខាថ្មីចំនួន ៧៨ កន្លែងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ គូរប្លង់ និងអភិវឌ្ឍន៍នៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន វេងស្រេង មាត់ទន្លេ ឫស្សីកែវ និងបណ្តាខេត្តជាច្រើនទូទាំងប្រទេស។ សាខាទាំងនេះគ្រោងនឹងបើកដំណើរការជាបន្តបន្ទាប់ពេញក្នុងឆ្នាំ២០២៦។ ប្រសិនបើការអភិវឌ្ឍប្រព្រឹត្តទៅតាមផែនការ emart24 នឹងសម្រេចបានគោលដៅប្រតិបត្តិការ ១០០ សាខាទូទាំងប្រទេសនៅចុងឆ្នាំនេះ។
លោក ងន ដេវីដសំបូរ បានបញ្ជាក់បន្ថែមថា ការពង្រីកវិសាលភាពរបស់ emart24 នេះស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។ ផែនការពង្រីកនេះត្រូវបានរំពឹងថានឹងបង្កើត ការងារប្រមាណ ២,៤០០ កន្លែងសម្រាប់យុវជនកម្ពុជា ដោយផ្តល់នូវការងារមានស្ថិរភាព ចំណូលសមរម្យ និងឱកាស អភិវឌ្ឍអាជីពរយៈពេលវែង។

លើសពីនេះ emart24 ក៏ប្តេជ្ញាគាំទ្រដល់អាជីវកម្មក្នុងស្រុក និងស្នាដៃផលិតកម្មរបស់កម្ពុជា តាមរយៈការបង្កើតឱកាសឱ្យ អ្នកផលិត និងសហគ្រិនខ្មែរអាចចែកចាយ និងបង្ហាញផលិតផលផលិតនៅកម្ពុជា តាមរយៈបណ្តាញសាខាដែលកំពុងពង្រីក របស់ខ្លួនទូទាំងប្រទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ emart24 មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគម ន៍មូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ខណៈដែល emart24 បន្តពង្រីកអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុននៅតែប្តេជ្ញាផ្តល់ជូនអតិថិជននូវភាពងាយស្រួល ផលិតផល គុណភាពខ្ពស់ បទពិសោធន៍លក់រាយប្រកបដោយនវានុវត្តន៍ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះនៅទូទាំងប្រទេសកម្ពុជា៕










