មានដាច់គេក្នុងវត្តិសាស្រ្ត! សេដ្ឋី Elon Musk នឹងក្លាយមនុស្សដំបូងមានទ្រព្យ១ពាន់ពាន់លាន$ក្នុងពេលឆាប់ៗក្រោយធ្វើរឿងនេះ
Toeuy HongJUNE 4 2026112 views

 បច្ចុប្បន្ន សេដ្ឋី Elon Musk ជាសេដ្ឋីដែលមានទ្រព្យច្រើនបំផុតក្នុងលោក ដោយទ្រព្យសម្បត្តិសរុបរបស់គាត់មានចំនួន៧២៦ពាន់លានដុល្លារ ប៉ុន្ដែមិនយូរទេទ្រព្យសម្បត្តិរបស់គាត់នឹងអាចឡើងដល់១ពាន់ពាន់លានដុល្លារដែលធ្វើឲ្យគាត់អាចនឹងក្លាយជាមនុស្សដំបូងលើផែនដីមានទ្រព្យ១ពាន់ពាន់លានដុល្លារ។

 

បើយោងតាមការចុះផ្សាយរបស់CNBC បានឲ្យដឹងថាលោក Elon Musk នឹងក្លាយជាសេដ្ឋីដំបូងបង្អស់ដែលនឹងមានទ្រព្យ១ពាន់ពាន់លានដុល្លារ បន្ទាប់ពីលោកយកក្រុមហ៊ុន SpaceX ឡើងលើផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុន SpaceX  ជាសាធារណៈដើម្បីគៀគរទុនដែលធ្វើឲ្យតម្លៃក្រុមហ៊ុននេះឡើដល់១.៧៧ពាន់ពាន់លានដុល្លារ

 

 បច្ចុប្បន្ន Elon Musk មានភាគហ៊ុននៅក្នុង SpaceX នៅលើក្រដាសបើគិតជាទឹកប្រាក់ប្រមាណជា៨៦៦.៥ពាន់ដុល្លារ ហើយមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla គិតជាទឹកប្រាក់ប្រមាណ៣៥៥ពាន់លានដុល្លារ។ ដូច្នេះប្រសិនបើក្រុមហ៊ុនSpaceX អាចគៀគរទុនក្នុងការបោះផ្សាយលក់ភាគហ៊ុនជាសារណៈជាលើកដំបូង(IPO) ហើយតម្លៃខ្លួនក្រុមហ៊ុនតម្លៃ១.៧៧ពាន់ពាន់លានដុល្លារនោះ Elon Muskនឹងក្លាយជាមនុស្សដំបូងមានទ្រព្យ១ពាន់ពាន់លានដុល្លារ។

 

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន SpaceX គ្រោងបោះផ្សារលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង(IPO)នៅចន្លោះថ្ងៃទី១១ដល់១២ខែមិថុនាឆ្នាំ២០២៦នេះ ដោយតម្លៃភាគហ៊ុនរបស់SpaceX លក់ក្នុងផ្សារដំបូង(IPO) មានតម្លៃ១៣៥ដុល្លារក្នុងមួយហ៊ុន ហើយSpaceX គ្រោងគៀគរទុនចំនួន៧៥ពាន់លានដុល្លារដែលជាបោះលក់ភាគហ៊ុនក្នុងផ្សារដំបូង(IPO) ច្រើនបំផុតក្នុងវត្តិសាស្រ្ត។

 

ទាក់ទងនឹងភាគហ៊ុននេះដែរ សម្រាប់បងប្អូនដែលចង់ចេះវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីរកចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលា អាចតាមដានផេក Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia