Elon Musk ត្រូវគេចាត់ទុកថាជាមនុស្សដែលអាចមើលឃើញពីអនាគតបានឆ្ងាយជាងមនុស្សធម្មតា ដូច្នេះទើបធ្វើឲ្យគាត់អាចសម្រេចចិត្តធ្វើអ្វីៗបានមុនគេដែលធ្វើឲ្យគាត់អាចកសាងទ្រព្យសម្បត្តិក្លាយជាសេដ្ឋីដែលមានបំផុតលើលោក។
នៅពេលបច្ចេកវិទ្យាAI កាន់តែរីកចម្រើនខ្លាំង Elon Musk ធ្លាប់និយាយថាមានរឿងធំៗចំនួន៥ទាក់ទងនឹងលុយកាក់ដែលអាចកើតឡើងនៅពេលអនាគតដោយសារតែAI និងមនុស្សយន្ត។
១. AI និងមនុស្សយន្តអាចធ្វើឲ្យរបស់របរមានតម្លៃធូរថ្លៃខ្លាំង
លោក Elon Musk បានជឿថាAI និងមនុស្សយន្តអាចផលិតនូវផលិតផលនិងសេវាបានក្នុងចំនួនដ៏ច្រើន។ ត្រង់នេះលោកបានបញ្ជាក់ផងដែរថាប្រសិនបើម៉ាស៊ីនអាចធ្វើការងារភាគច្រើនបានជាពិសេសលើតម្រូវការចាំបាច់មានដូចជា ការធ្វើដំណើរ អាហារហូបចុក នោះការផលិតរបស់របរនឹងកាន់តែធូរថ្លៃហើយធ្វើឲ្យរបស់របរនឹងកាន់តែធូរថ្លៃខ្លាំង។
២. ការងារអាចជាជម្រើស
ត្រង់នេះលោកបាននិយាយថានៅពេលអនាគត មនុស្សប្រហែលជាមិនចាំបាច់មានការងារដើម្បីចិញ្ចឹមជីវិតនោះទេពីព្រោះAIគ្រប់គ្រងនិងធ្វើការងារជាច្រើនជំនួសកម្លាំងពលកម្មរបស់មនុស្ស។
៣. លុយអាចនឹងលែងសំខាន់ទៀតហើយ
Elon Musk ធ្លាប់និយាយថាថ្ងៃណារូបិយបណ្ណអាចនឹងលែងសំខាន់ទៀតហើយប្រសិនបើពិភពលោកបានដើរដល់របត់មួយដែលពោរពេញទៅដោយAI និងមនុស្សយន្ត។
៤. ចំណូលសកល
Elon Musk ធ្លាប់ពិភាក្សាពីគំនិតដែលលោកឲ្យឈ្មោះថា” ចំណូលសកល” ដែលចំណូលសកលនេះគឺនៅពេលដែលរដ្ឋាភិបាលអាចនឹងផ្ដល់លុយទៅប្រជាជនប្រសិនបើAI អាចជំនួសការងារមនុស្សទាំងអស់។
៥. លុយឌីជីថល៖ Elon Muskក៏ជាមនុស្សម្នាក់ដែលគាំទ្រលុយគ្រីបតូដូចជា Bitcoin និងDogecoin ជាដើម។ លោកជឿថាហិរញ្ញវត្ថុឌីជីថលនិងបច្ចេកវិទ្យានឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត៕


