បច្ចុប្បន្នមនុស្សប្រើប្រាស់លុយក្នុងការធ្វើពាណិជ្ជកម្មដូចជាលក់ដូរក្នុងការដោះដូររបស់របរ ផលិតផលក៏ដូចជាសេវាកម្មផ្សេងៗទាំងនៅក្នុងការធ្វើពាណិជ្ជកម្មនិងការរសស់នៅប្រចាំថ្ងៃ។ ថ្វីត្បិតតែលុយជាសំខាន់នាពេលបច្ចុប្បន្នពិតមែនតែElon Musk ថានៅត្រឹមឆ្នាំ២០៣៦ខាងមុខនេះលុយនឹងលែងសំខាន់ទៀតហើយ។
នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Elon Musk បាននិយាយថាលុយនឹងលែងសំខាន់ឬបាត់បង់ភាពសំខាន់របស់វាប្រសិនបើ AI និងមនុស្សយន្ត(Robot) អាចផលិតទំនិញនិងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្សប្រើប្រាស់។
លោកបានបន្តទៀតថាគោលបំណងនៃលុយអាចនឹងត្រូវរលាយបាត់នៅក្នុងពិភពលោកមួយដែល AI អាចផលិតនូវផលិតផល សេវាកម្មច្រើនជាងតម្រូវការរបស់មនុស្ស។ ត្រង់នេះគាត់ចោទជាសំណួរ” តើអ្នកចង់បានលុយដើម្បីអ្វី? អ្នកចង់បានលុយដើម្បីទិញទំនិញ សេវាកម្ម, ការស្នាក់នៅ ការធ្វើដំណើរ ការកម្សាន្ត? ត្រង់នេះបើសិនបើAI និងRobot អាចផលិតទំនិញ សេវាកម្មបានច្រើនជាងតម្រូវការរបស់មនុស្សនោះ តើអ្នកត្រូវការលុយដើម្បីអ្វី?
តាមទស្សនៈរបស់ Elon Musk បើសិនជា AI ឬមនុស្សយន្ត ត្រូវបានគេបង្កើតឱ្យមានសមត្ថភាពដូចជាមនុស្សពេញលេញអាចធ្វើការគ្រប់យ៉ាងដែលមនុស្សអាចធ្វើបានដូចជា សាងសង់ផ្ទះ ដាំដុះ ចម្អិនអាហារ ផលិតទំនិញ និងអាចផ្ដល់សេវាកម្មផ្សេងៗដូចជា ថែទាំសុខភាព និងផ្ដល់ការអប់រំបានថែមទៀតនោះ គេលែងបារម្ភរឿងបើកប្រាក់ឈ្នួលសម្រាប់កម្លាំងពលកម្មរបស់មនុស្សទៀតហើយ៕


