ក្រុមហ៊ុន Kino Care Consumer (Cambodia) ដែលជាក្រុមហ៊ុនបណ្តាក់ទន់រួមជាមួយក្រុមហ៊ុនKino Indonesia, Tbk ចែកចាយនៅផលិតផលប្រើប្រាស់ពីប្រទេសឥណ្ឌូណេស៊ី ដូចជា Ellips ដែលជាវីតាមីនសក់លេខ១នៅតំបន់អាស៊ី ខ្ចីទឹកឃ្មុំ ឌូដឺវី ផលិតផលកុមារ Sleek Baby បានអបអរសាទនូវខួប១០ឆ្នាំដ៏ជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ នៅបរិវេណនៃផ្សារទំនើបខេម៉ល វេងស្រេង។


កម្មវិធីនេះប្រារព្ធឡើងដោយមានការចូលរួមពីលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kino Care Consumer (Cambodia), លោក IVAN SAMUEL ALVARTA លេខាធិការទីបីនៃស្ថានទូតឥណ្ឌូណេស៊ីកញ្ញា សុខ លីលីង នាយិកាប្រត្តិបត្តិ នៃក្រុមហ៊ុន Kino Care Consumer (Cambodia) ព្រមទាំងថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន។

ថែ្លងនៅក្នុងសន្ទុកថាស្វាគមន៍លោក IVAN SAMUEL ALVARTA / លេខាធិការទីបីនៃស្ថានទូតឥណ្ឌូណេស៊ី បានលើកឡើងថារយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុន KINO CAMBODIA មិនត្រឹមតែចែកចាយនូវផលិតផល របស់ប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឡើងដោយភាពជឿជាក់យ៉ាងរឹងមាំលើគុណភាព ហើយទទួលបាន ការគាំទ្រយ៉ាងខ្លាំងលើផលិផលរបស់ប្រទេសឥណ្ឌូណេស៊ី។ ក្នុងឪកាសនោះលោកក៏បានអបអរសាទនៃភាពអស្ចារ្យ របស់ពេល១០ឆ្នាំរបស់ក្រុមហ៊ុន KINO Care Cambodia ផងដែរ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kino Care Consumer (Cambodia) ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដៃគូសហការ ដៃគូចែកចាយ តំណាងស្ថានទូតឥណ្ឌូណេសុី អតិថិជនបោះដុំ លក់រាយ ទូទាំងប្រទេស បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលតែងតែ គាំទ្រ ជួយឲ្យក្រុមហ៊ុនរីកចម្រើនដល់ថ្ងៃនេះ។ តទៅមុខទៀត បេសសកកម្មរបស់ក្រុមហ៊ុននឹងបន្តនាំមកនូវផលិតផល ដែលមានគុណភាពល្អ ប្រសិទ្ធភាពនឹងសុវត្តិភាពខ្ពស់ ជាពិសេសតម្លៃសមរម្យជូនទៅកាន់អតិថិជនទាំងអស់គ្នា។

ក្រៅពីការចែកចាយផលិតផល ក្រុមហ៊ុន KINO Care Cambodia ក៏បានចូលរួមក្នុងការងារសង្គមជាច្រើន ដោយបានបង្កើតកម្មវិធីជាច្រើនដើម្បីគាំទ្រ និង ជួយដល់ស្រ្តី ទារក និង កុមារ នៅកម្ពុជា។

សូមបញ្ចាក់ថា Kino Indonesia គឺជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដោយលោក Harry Sanusi។ ទីស្នាក់ការកណ្តាល៖ ស្ថិតនៅទីក្រុង Tangerang ខេត្ត Banten ប្រទេសឥណ្ឌូណេស៊ី ដោយបច្ចុប្បន្នមានការ ចែកចាយផលិតផលទៅកាន់ ៤០ប្រទេស នៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។

សូមរំលឹកថាវត្តមានដំបូងនៃផលិតផលKINO នៅក្នុងប្រទេសកម្ពុជាគឺចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ដោយវីតាមីនសក់ Ellipsត្រូវបានដាក់លក់សាកល្បងជាលើកដំបូង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។
2016 (ការចាប់ផ្តើមនៃក្រុមហ៊ុន Kino Cambodia)
ដោយមានការគាំទ្រ និង ជឿជាក់លើផលិតផលវីតាមីនសក់ Ellips នៅលើទីផ្សារកម្ពុជា លោកជំទាវចាន់ ភារី ដែលជា អ្នកឯកទេសធ្វើការលើវិស័យសម្រស់ជាង៣ទ.វមកហើយ និង មហាជនស្គាល់ថាជាស្ថាបនិកនៃគ្រឿងសម្អាងRevlon កម្ពុជា បានចាប់ផ្តើមចាប់ដៃគូរផ្លូវការនៅកម្ពុជាជាមួយនឹងក្រុមហ៊ុន Kino Indonesia, Tbk ដោយបង្កើតក្រុមហ៊ុន ដែលមានឈ្មោះថា ក្រុមហ៊ុន Kino Care Consumer (Cambodia) Co., Ltd.តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន ទទួលបានសិទ្ធិប្រើប្រាស់ពាណិជ្ជសញ្ញា និងសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ ផលិតផល Ellips, ខ្ចីទឹកឃ្មុំ Dua Dewi, Sleek Baby នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕


