ត្រៀមភ្លើង! ចាប់ពីស្អែកតំបន់មួយចំនួនក្នុងខណ្ឌនិងក្រុង ៦ នេះនឹងអាចរអាក់រអួលអគ្គិសនី ៤ ថ្ងៃ
Bunthoeun KoemAPRIL 19 20237.1 K views

អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី នៅតំបន់មួយចំនួនក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌចំការមន ខណ្ឌដង្កោ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្រុងតាខ្មៅខេត្ដកណ្ដាល ចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ អ្វីគួរឲ្យកត់សម្គាល់ការអនុវត្ដការងារនេះក៏នឹងធ្វើឲ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់របស់ EDC នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឲ្យដឹងថា ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនេះនឹងត្រូវអនុវត្ដទៅតាមពេលវេលានិងទីតាំងដូចខាងក្រោម៖

១. នៅថ្ងៃទី២០ ខែមេសា៖ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ នៅតំបន់ភ្លើង P1540, P2812, P3761, P3950 ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (សាខាវត្ដភ្នំ) និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញ សង្កាត់ឃ្មួញ សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (សាខាអូរបែកក្អម និងសាខាអូរដឹម)។

២. ថ្ងៃទី២១ ខែមេសា៖ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ នៅតំបន់ភ្លើងលេខ ប.ត325 ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម)។ ដោយឡែកចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ នៅតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (សាខាអូរបែកក្អម និងសាខាអូរដឹម) និងសង្កាត់ដង្កោ ព្រៃស ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ)។

៣. នៅថ្ងៃទី២២ ខែមេសា៖ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ នៅតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ឃ្មួញ គោកឃ្លាង ក្រាំងធ្នង់ ខណ្ឌសែនសុខ (សាខាអូរបែកក្អម និងសាខាអូរដឹម)។

៤. ថ្ងៃទី២៣ ខែមេសា៖ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ នៅតំបន់ភ្លើង ប.ត168, ប.ត566 ស្ថិតនៅសង្កាត់ចាក់អង្រែលើ (សាខាចាក់អង្រែក្រោម) និងនៅក្នុងសង្កាត់តាខ្មៅ ព្រែកហូរ កំពង់សំណាញ់ (សាខាចាក់អង្រែក្រោម)។

ជាមួយគ្នានេះ ប្រសិនបើមានការរអាក់រអួលក្នុងការផ្គត់ផ្គត់អគ្គិសនីក្នុងអំឡុងពេលជួសជុសតាមតំបន់ខាងលើ EDC សូមការអធ្យាស្រ័យដោយក្នុងអនុគ្រោះផងដែរ៕​

អត្ថបទ៖ ឌឿក ស្រីនុត

341470286 707361611076219 6931499093960962946 N

341180085 1696314230827243 5422248157691080722 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia