ធនាគារធំៗ៨ត្រូវជ្រើសរើសបើកគណនីធនាគារជូនកងទ័ព! មកដឹងការប្រាក់សន្សំខ្ពស់នៃធនាគារទាំង៨នេះ
Toeuy HongAUGUST 17 2026723 views

នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិចាប់ផ្ដើមធ្វើការរៀបចំការបើកប្រាក់បៀរវត្សរបស់យោធិនតាមប្រព័ន្ធធនាគារដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រាក់បៀវត្សរបស់យោធិន។

 

ទាក់ទងនឹងការបើកប្រាក់បៀរវត្សជូនកងទ័ពតាមប្រព័ន្ធធនាគារនេះដែរ មានធនាគារធំៗចំនួន៨ក្នុងស្រុកដែលស្ថិតនៅក្នុងជម្រើសក្នុងការបើកគណនីធនាគារប្រាក់បៀរវត្សជូនកងទ័ព។ ខាងក្រោមនេះជាធនាគារទាំង៨ដែលជាជម្រើសក្នុងបើកគណនីធនាគារជូនកងទ័ពជាមួយនឹងអត្រាការប្រាក់សន្សំមានកាលកំណត់ក្នុង១ឆ្នាំ

 

. អេស៊ីលីដា៖ ការប្រាក់សន្សំ៤.២៥%សម្រាប់ប្រាក់រៀល និង៣.៤៥%សម្រាប់ប្រាក់ដុល្លារ

 

. កាណាឌីយ៉ាង៖ ការប្រាក់៣.៨៥%សម្រាប់ប្រាក់រៀល និង៣.៧០%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារវឌ្ឍនៈ៖ ការប្រាក់៣.៣៥%សម្រាប់ប្រាក់រៀល និង២.៨៥%សម្រាប់ប្រាក់ដុល្លារ

 

. ធនាគារFTBការប្រាក់៤.២៥% សម្រាប់ប្រាក់រៀល និង៣.៥០% សម្រាប់ប្រាក់ដុល្លារ  

 

. ធនាគារ Wing Bankការប្រាក់៤.៥០%ទាំងប្រាក់រៀលខ្មែរនិងប្រាក់ដុល្លារអាមេរិក

 

. ធនាគារ ABAការប្រាក់២.៧៥%សម្រាប់ប្រាក់រៀលនិង២.២៥% សម្រាប់ប្រាក់ដុល្លារ

 

. Chip Mong Bankការប្រាក់សន្សំ៤.១០%ទាំងប្រាក់រៀលខ្មែរនិងប្រាក់ដុល្លារ

 

. J Trust Royal Bankការប្រាក់៥.៥០%សម្រាប់ប្រាក់រៀលមនិង៣.២៥%សម្រាប់ប្រាក់ដុល្លារ

 

គួរបញ្ជាក់ផងដែរថាធនាគារធំៗទំាង៨ខាងលើដែលត្រូវបានជ្រើសរើសក្នុងបើកគណនីធនាគារដើម្បីបើកប្រាក់បៀរវត្សជូនកងទ័ពគឺភាគច្រើនជាធនាគារដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរ ដូច្នេះបងប្អូនអាចដាក់ប្រាក់បញ្ញើដោយមានទំនុកចិត្ត៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia