ខេត្ដសំណាង! តំបន់សេដ្ឋកិចុ្ចពិសេស ២ ទំហំសរុបជិត ១ ពាន់ហិកតា នឹងលេចរូបរាងនៅខេត្ដ ១ នេះ
Bunthoeun KoemJUNE 21 20263 K views

តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលវិនិយោគដោយក្រុមហ៊ុន កាណាឌីយ៉ា និងក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងលេចរូបរាងនៅក្នុងខេត្ដកំពង់ស្ពឺនៅពេលឆាប់ខាងមុន ខណៈគម្រោងនេះអភិវឌ្ឍន៍លើផ្ទៃដីសរុបជិត ១ ពាន់ហិកតា។ ពេលលេចរូបរាង តំបន់សេដ្ឋកិច្ចទាំងនេះនឹងជួយស្រូបទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀតពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ឲ្យមកបណ្ដាក់ទុននៅខេត្ដដ៏មានសក្ដានុពលមួយនេះ។ 

 

១. តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១

 

យោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចឲ្យ បង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ 

 

649919716 933902762775559 7300346160524908330 N

 

នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា។

 

២. តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) 

 

កាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគមានប្រភពមកពី ទីក្រុងសៀងហៃ ប្រទេសចិន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនថ្មី១ដែលមានឈ្មោះ តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា៕

 

611816192 1348468293978100 412544569897420776 N

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia