កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៣៩ កន្លែង ទាញ់គម្រោងវិនិយោគជាង ១ ពាន់ និងមានទុនសរុប ១៥ ពាន់លានដុល្លារ
Bunthoeun Koem•NOVEMBER 13 2026•10 views

តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទាកទាញគម្រោងវិនិយោគថ្មីៗយ៉ាងច្រើនមកកាន់កម្ពុជា ដូចជាវាយនភ័ណ្ឌ យានយន្ដ និងកសិកម្ម។ ហើយបច្ចុប្បន្ននេះនៅកម្ពុជា​ក៏មានតំបន់សេដ្ឋកិច្ចពិសេសជាង ៣០ ទីតាំងហើយបាននិងកំពុងបើកដំណើរការ និងបង្កើតឱកាសការងារជាច្រើនជូនពលរដ្ឋនៅក្នុងតំបន់។

 

896982678 1663298268622097 349856626741517544 N

 

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណល ក្នុងខេត្តស្វាយរៀង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៣៩តំបន់ ដោយបានស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៥ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជិត ២៧ម៉ឺនកន្លែងឯណោះ។

 

896841687 4753150934914307 1448244045066684991 N

 

ជាមួយគ្នានេះដែរ CDC ក៏ទើបបានអនុម័តឲ្យបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនបន្ថែមទៀតផងដែរ ដោយក្នុងនោះរួមមាន​៖

 

·         តំបន់សេដ្ឋកិច្ចពិសេសខេត្ដកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ តម្លៃ ១១៦ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៥២៨ កន្លែង។

·         គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសួនឌីជីថលកម្ពុជា មានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ៤២ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២ ០៨០ កន្លែងជូនពលរដ្ឋផងដែរ៕

 

897133933 1381325790554464 4029617327387172505 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia