នៅក្នុងសម័យឌីជីថលសព្វថ្ងៃ YouTube មិនមែនគ្រាន់តែជាវេទិកាសម្រាប់កម្សាន្ត ប៉ុន្តែបានក្លាយជាមុខរបរថ្មីមួយដែលមនុស្សជាច្រើនអាចប្រើប្រាស់ដើម្បីរកចំណូលបន្ថែមផងដែរ។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ការរៀនធ្វើ YouTube មិនចំណាយពេលយូរ ឬតម្រូវឱ្យអ្នកមានចំណេះដឹងខ្ពង់ខ្ពស់អ្វីនោះទេ សំខាន់គឺចេះប្រើយុទ្ធសាស្ត្រឱ្យត្រវ វាអាចឱ្យអ្នករកចំណូលបានច្រើនជាអ្វីដែលអ្នកគិត។ ហើយនេះគឺជាអត្ថប្រយោជន៍ដែលអ្នកគួរចាប់ផ្ដើមរៀនធ្វើ YouTube៖
១. មិនបាច់ចំណាយច្រើន៖ ការធ្វើ YouTube មិនត្រូវការវគ្គសិក្សាថ្លៃៗ ឬឧបករណ៍ស្មុគស្មាញច្រើនឡើយ។ មានទូរស័ព្ទមួយ និងអ៊ីនធឺណិត អ្នកអាចចាប់ផ្តើមថតវីដេអូ និងបង្ហោះបានភ្លាមៗ។ អ្វីដែលអ្នកត្រូវមានគឺ ភាពក្លាហានហ៊ាននិយាយមុខកាមេរ៉ា ចេះកាត់វីដេអូតិចតួចប៉ុណ្ណោះ ហើយទាំងអស់នេះអ្នកអាចរៀនវាបានដោយខ្លួនឯងតាមរយៈអ៊ីនធឺណិន ឬវគ្គសិក្សាខ្លីណាមួយ ដែលមិនតម្រូវឱ្យចំណាយច្រើនឡើយ។
២. បង្កើតប្រភពចំណូលច្រើនច្រក៖ នៅពេលឆានែលមានអ្នកទស្សនាច្រើន YouTube អាចផ្តល់ចំណូលពីការផ្សាយពាណិជ្ជកម្ម (Ads) ជាចម្បង។ លើសពីនេះអ្នកក៏អាចរកចំណូលបន្ថែមបានពីការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនណាមួយ ឬប្រើវាដើម្បីលក់ផលិតផលខ្លួនឯង។ នេះមានន័យថា YouTube អាចក្លាយជាប្រភពចំណូលច្រើនផ្លូវ ដែលអ្នកមិនបាច់ពឹងផ្អែកលើប្រាក់ខែតែមួយច្រក។
៣. ចំណូលអាចកើនឡើងតាមពេលវេលា៖ ភាពពិសេសមួយនៃ YouTube គឺ វីដេអូដែលបានបង្ហោះរួច អាចបន្តរកចំណូលបានរហូត។ វីដេអូមួយអាចរកប្រាក់ឱ្យម្ចាស់វាបានច្រើនខែ ឬច្រើនឆ្នាំ បើសិនជាវីដេអូនោះនៅមានអ្នកមើលជាបន្តបន្ទាប់។ នេះខុសពីការងារធម្មតាដែលត្រូវធ្វើរាល់ថ្ងៃដើម្បីទទួលប្រាក់ខែ។
ដូច្នេះ ចាប់ផ្ដើមពីឆ្នាំថ្មី ២០២៦ នេះទៅសម្រាប់អ្នកដែលកំពុងស្វែងរកជំនាញថ្មីមួយ ដែលមានទាំងចំណេះដឹង និងចំណូលធំ ការធ្វើ YouTube គឺជាជម្រើសមួយដែលគួរតែចាប់ផ្តើមរៀន។ សម្រាប់បងប្អូនដែលចង់រៀននៅ Baksey Academy គឺមានបើកវគ្គសិក្សាពី “តិចនិចរកចំណូលពី YouTube” ដែលបង្រៀនដោយលោកគ្រូ សំ កុសល ស្ថានិក របស់ Baksey Media ចំណាយត្រឹមតែ ១៥ ដុល្លារ ពេលចេះអាចរកចំណូលវិញបានខ្ទង់ពាន់ដុល្លារ។ ចុះឈ្មោះចូលរៀនតាមនេះ៖ https://bakseyacademy.com/courses/youtube-earn-money
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy ឬលេខទូរស័ព្ទ 089 446 438៕


