មិនធម្មតា! វ័យត្រឹម ២៤ឆ្នាំក្លាយជាសេដ្ឋីអាចរកលុយបានជាង ២០ម៉ឺដុលារ ត្រឹមរយៈពេលខ្លីតាមក្បួនសាមញ្ញ ៣នេះ
Pov SaruFEBRUARY 12 2026434 views

Sebastian ghiorghiu ជា YouTuber ម្នាក់បានក្លាយជាសេដ្ឋីនៅវ័យត្រឹមតែ ២៤ឆ្នាំដោយអាចរកចំណូលបានរហូតដល់ ២០ម៉ឺនដុល្លារត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ហើយក្បួនក្នុងការរកលុយរបស់សេដ្ឋីវ័យក្មេងរូបនេះគឺពិតជាសាមញ្ញស្ទើរតែមិនគួរឱ្យជឿ។ ដោយក្បួនដ៏សាមញ្ញទាំង ៣ រួមមានដូចជា៖ 

 

១. បង្កើតចំណូលតាមបណ្តាញសង្គម៖ ក្នុងរយៈពេលប្រហែល ៥ ឆ្នាំ Ghiorghiu អាចរកប្រាក់បានប្រមាណ ២០ម៉ឺនដុល្លារ ពីឆានែល YouTube របស់ខ្លួន ដោយវីដេអូភាគច្រើនរបស់គេគឺនិយាយអំពីអាជីវកម្មអនឡាញ និងវិធីរកប្រាក់តាមអ៊ីនធឺណិតដូចជា YouTube, Dropshipping, eBay និង Shopify។ ការចែករំលែកចំណេះដឹងទាំងនេះមិនត្រឹមតែទាក់ទាញអ្នកទស្សនាទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសអាជីវកម្មដល់រូបគេផងដែរ។ 

 

២. បង្កើតអាជីវកម្ម Dropshipping៖ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះនៅលើបណ្ដាញសង្គម YouTube រួច Ghiorghiu បានប្រើឱកាសនេះដើម្បីធ្វើ Dropshipping ដែលជារបៀបលក់ទំនិញដោយមិនចាំបាច់រក្សាទុកស្តុកផ្ទាល់ខ្លួន។ លោកទទួលការបញ្ជាទិញពីអតិថិជន ហើយបញ្ជូនបន្តទៅក្រុមហ៊ុនផ្គត់ផ្គង់ ខណៈទទួលបានប្រាក់ចំណេញជាកម្រៃជើងសារ។ វាជាវិធីពាណិជ្ជកម្មដែលអាចចាប់ផ្តើមដោយដើមទុនទាប និងមានភាពបត់បែនខ្ពស់ ប្រសិនបើដំណើរការបានល្អ។

 

៣. វិនិយោគលើអចលនទ្រព្យ៖ ក្រៅពីការបង្កើតមាតិកាអនឡាញ លោកក៏បានប្រើមូលអ្នកគាំទ្រនៅលើ YouTube ដើម្បីបម្លែងទៅជាអតិថិជនក្នុងការលក់ និងជួលអចលនទ្រព្យ។ វិនិយោគនេះបានក្លាយជាប្រភពចំណូលអកម្មដ៏សំខាន់ ដែលជួយបង្កើនទ្រព្យសម្បត្តិរបស់លោកយ៉ាងឆាប់រហ័ស។

 

គួរបញ្ជាក់ថា នៅអាយុត្រឹម ១៩ ឆ្នាំ Sebastian ghiorghiu មានទ្រព្យសម្បត្តិចន្លោះពី ៧០,០០០ ទៅ ៨០,០០០ ដុល្លារ ដែលបានមកពីការងារអចលនទ្រព្យ YouTube និង Dropshipping។ រហូតមកដល់ពេលនេះគេបានក្លាយជាស្ថាបនិក Atlas ដោយផ្លាស់ប្ដូរពីការធ្វើជាតារា YouTube តែម្នាក់ឯង លោកបានបង្កើត Atlas ដែលជាកម្មវិធី Shopify ត្រូវបានរចនាឡើងដើម្បីជួយសហគ្រិនក្នុងការបង្កើតហាងដែលជំរុញដោយ AI។ លោកបានផ្ដោតលើការពង្រីកអាជីវកម្មនេះ ដោយត្រូវបានគេរាយការណ៍ថាទទួលបានចំណូលជាង ៣៥០,០០០ ដុល្លារក្នុងមួយខែៗ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia