ជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលមានបំណងចង់ទិញនូវសម្លៀកបំពាក់ ស្បែកជើង គ្រឿងសំអាង សម្ភារៈប្រើប្រាស់ និងការបូបស្អាតៗដែលមានគុណភាពខ្ពស់ជាមួយតម្លៃធូរថ្លៃ ពេលនេះផ្សារទំនើបអ៊ីអន ប្រកាសលក់បញ្ចុះតម្លៃសម្លៀកបំពាក់ កាបូបនារី ម៉ាក់ល្បីៗរហូតដល់ទៅ៧០%។
យោងតាមផេកផ្លូវការរបស់់ផ្សារទីនើប AEON MALL Phnom Penh កាលពីពេលថ្មីៗនេះបានឱ្យដឹងថា “ប្រញាប់ឡើងជាមួយនឹងប្រូម៉ូសិនរហូតទៅដល់ ៧០% ពីបណ្ដាលហាងសំលៀកបំពាក់ ស្បែកជើង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងហាងអាហារជាច្រើននៅផ្សារទំនើបអុីអនម៉លភ្នំពេញ (អ៊ីអន១)”។ លើសពីនេះអតិថិជនក៏អាចយកវិក័យប័ត្រចាប់ពី ២៥ដុល្លារឡើង (លើកលែងតែ aeon supermarket) មកកំសាន្តលេងជាមួយហ្គេមសប្បាយៗនិងឈ្នះរង្វាន់ជាច្រើនទៅវិញផងដែរ។
គួរជម្រាបផងដែរថា កម្មវិធីពិសេសនេះចាប់ពីថ្ងៃផ្សាយដំណឹងនេះ សម្រាប់តែថ្ងៃទៅទី១០ដល់ទី១១ ខែមិថុនា ឆ្នាំ ២០២៣នេះតែប៉ុណ្ណោះ។ សូមប្រញាប់ឡើង កុំអោយឱកាសនេះកន្លងហួសឲ្យសោះ៕


