ត្រៀមលើកមុខមាត់ទុរេនខ្មែរ! លោក ភុំ សុវឌ្ឍន់ ម្ចាស់សហគមន៍ទុរេន SDP ដាក់មហិច្ឆតានាំចេញទុរេនមេមត់ទៅក្រៅប្រទេស
Sambat SokhlangAPRIL 10 2024330 views

ក្រោយបទពិសោធន៍១០ឆ្នាំលើការដាំទុរេន លោក ភុំ សុវឌ្ឍន់ ម្ចាស់សហគមន៍ទុរេន SDP បានដាក់មហិច្ឆតានាំយកទុរេនមេមត់នាំចេញទៅក្រៅប្រទេស ដើម្បីលើកស្ទួយកសិផលខ្មែរឱ្យមានទីផ្សារជាងមុន និងចូលរួមដល់ការបង្កើតឱកាសការងារសម្រាប់ប្រជាកសិករនៅស្រុកមេមត់ផ្ទាល់តែម្តង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយចាបក្រហម លោក ភុំ សុវឌ្ឍន់ បានឱ្យដឹងថា ដោយមើលឃើញពីសក្តានុពលរបស់ផ្លែទុរេនខ្មែរ គួបផ្សំជាមួយនឹងបទពិសោធន៍លើការដាំទុរេនជាង ១០ឆ្នាំ បានជម្រុញទឹកចិត្តឱ្យលោកសម្រេចចងក្រងជាសហគមន៍ទុរេនមេមត់ ដើម្បីត្រៀមខ្លួនក្នុងការនាំចេញទុរេនមេមត់ទៅកាន់ទីផ្សារអន្តរជាតិ ។

435895143 307530199030209 6835658218575001271 N

ដង្ខៅទុរេនរូបនេះបានធ្វើការសង្កត់ធ្ងន់ថា កត្តាចម្បងបំផុតដែលជម្រុញឱ្យលោកមានមហិច្ឆតាចង់នាំចេញទុរេនទៅក្រៅប្រទេស ដោយសារលោកមើលឃើញពីចំណុចពិសេសរបស់ទុរេនខ្មែរ ពោលគឺទុរេនខ្មែរមានលក្ខណៈធម្មជាតិច្រើនដោយសារតែកសិកររបស់ខ្មែរ និយមប្រើជាកំប៉ុសលាមកសត្វដាក់ទៅលើដើមទុរេន ដែលធ្វើឲ្យធុរេនផ្លែលក្ខណៈធម្មជាតិនិងទុំលក្ខណៈធម្មជាតិដូចគ្នា ខុសពីទុរេនបរទេសដែលប្រើប្រាស់ជីគីមីហើយមានផ្លែគ្រប់រដូវ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសហគមន៍ SDP របស់លោក ភុំ សុវឌ្ឍន់ មានសមាជិកសរុបចំនួន ១៨នាក់ ជាមួយនឹងផ្ទៃដីដាំដុះសរុបចំនួន ៣៥ ហិកតា ហើយជាទូទៅក្នុងមួយរដូវសហគមន៍របស់លោកអាចប្រមូលផលបានចន្លោះពី ១៦០ តោនទៅ ១៨០តោន អាចច្រើនឬតិចជាងនេះទៅតាមអាកាសធាតុ ប្រសិនធម្មជាតិអំណោយផលធ្វើឱ្យទុរេនទទួលបានផលច្រើន ប៉ុន្តែបើមានបញ្ហាអាកាសធាតុផលទុរេនក៏តិចទៅតាមនោះផងដែរ។

ដោយឡែក សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការបញ្ជាទិញទុរេនពីចំការរបស់លោក ភុំ សុវឌ្ឍន់ ដែលពូជផ្លែសុទ្ធ ដាំផ្ទាល់ខ្លួនឯងសម្រាប់យកមកលក់បន្ត ឬដើម្បីយកមកទទួលទានផ្ទាល់អាចធ្វើការទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក The Durian Capital - គម្រោងចម្ការទុរេន ឬតាមរយៈលេខទំនាក់ទំនង 010 811 503 ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia