ក្រុមហ៊ុនស្ថាបត្យកម្ម URB កំពុងធ្វើតាមសំណើសម្រាប់គម្រោង Dubai Mangroves និង Dubai Reefs ដើម្បីផ្លាស់ប្ដូរទេសភាពទីក្រុងឌូបៃទៅជាឋានសួគ៌បៃតងខៀវខ្ចី ដែលគេហៅថា Green Spine។ ក្នុងគម្រោងនេះមានមានជាផ្លូវហាយវេក្នុងតំបន់ដែលមានតំបន់ឧទ្យាន កសិដ្ឋាន ផ្លូវរថភ្លើង ជាពិសេសគឺមានដើមឈើជាងមួយលានដែលត្រូវបានដាំ។
គម្រោងនេះគ្របដណ្តប់ជិត 64 គីឡូម៉ែត្រ ដោយវានឹងផ្តោតលើផ្លូវ Sheikh Mohammed Bin Zayed ដែលជាផ្លូវហាយវេដ៏សំខាន់បំផុតមួយនៅក្នុងតំបន់។ ដើមឈើរាប់លានដែលបានរៀបរាប់ខាងលើនឹងត្រូវដាក់នៅក្នុងឧទ្យាន កសិដ្ឋានក្នុងទីក្រុងដែលផលិតបន្លែ និងផ្លែឈើ ព្រមទាំងសួនច្បារផងដែរ។
លម្អិតពីគម្រោងខាងលើគឺត្រូវបានដាក់បញ្ចូលជាមួយកន្លែងហាត់ប្រាណខាងក្រៅ សួនកុមារ និងកន្លែងសម្រាប់លេងកីឡាផងដែរ។ ការជិះកង់ក៏នឹងត្រូវបានលើកទឹកចិត្តផងដែរ ចាប់តាំងពីផ្លូវថ្មើរជើង និងតំបន់ឧទ្យានកម្ពស់ខ្ពស់ នឹងត្រូវបានសាងសង់ផងដែរ។
ក្រុមហ៊ុន Urb ពន្យល់ថា "តាមរយៈការរួមបញ្ចូលបណ្តាញដ៏ទូលំទូលាយនៃផ្លូវពណ៌បៃតង ផ្លូវថ្មើរជើង និងផ្លូវជិះកង់ Green Spine បង្កើនការតភ្ជាប់ទីក្រុង ធ្វើឱ្យវាអាចធ្វើទៅបានសម្រាប់អ្នកស្រុកក្នុងការចូលទៅកាន់សេវាកម្មសំខាន់ៗ និងតំបន់កម្សាន្តបានយ៉ាងឆាប់រហ័ស និងងាយស្រួល" Urb។“គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងសកម្មជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយយ៉ាងសំខាន់នូវតម្រូវការសម្រាប់ការធ្វើដំណើរតាមយានជំនិះ ដូច្នេះវាកាត់បន្ថយចរាចរណ៍ក្នុងទីក្រុង និងផលប៉ះពាល់បរិស្ថានដែលពាក់ព័ន្ធរបស់វា។
គួរបញ្ជាក់ផងដែរថា The Green Spine គឺជាគម្រោងដែលមានរយៈពេលច្រើនឆ្នាំ ហើយវានឹងត្រូវបានសាងសង់ជាធាតុផ្សំនៃផែនការ Dubai 2040 ធំជាងនេះ ដើម្បីបង្កើននិរន្តរភាពរបស់ទីក្រុង ក៏ដូចជាគុណភាពនៃជីវិតផងដែរ។ ប៉ុន្តែសម្រាប់ពេលនេះ យើងមិនទាន់ដឹងថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ។