ក្រុមហ៊ុនកូរ៉េ ជ្រើសយកខេត្ដមួយនេះដើម្បីសាងសង់គម្រោងលំនៅឋានថ្មីទំហំជាង ៣៥ ហិកតា
Bunthoeun KoemAUGUST 13 20258.8 K views

ក្រុមហ៊ុនចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េគឺ ក្រុមហ៊ុន N.H.O និង Atomy Global Group បានសហការគ្នានៅក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីមួយមានឈ្មោះថា DreamVille ដែលមានទីតាំងនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

Photo 2025 08 13 12 55 27

បើតាមព័ត៌មានដែល Business Cambodia ទទួលបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបើកដំណើរការសាងសង់បានឲ្យដឹងថា គម្រោងលំនៅឋានថ្មីនេះត្រូវនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីសរុប ៣៥.៤ ហិកតា ដោយនៅក្នុងនោះក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។

Photo 2025 08 13 11 03 07

តាមប្រសាសន៍របស់លោក Kim Kyoo Chul ប្រធានក្រុមហ៊ុន N.H.O Group បានបញ្ជាក់ថា «DreamVille មិនត្រឹមតែជាលំនៅឋានតែប៉ុណ្ណោះទេ គឺវាថែមទាំងជាតំណាងឲ្យរបៀបរស់នៅបែបថ្មីសម្រាប់ប្រជាជនខេត្ដសៀមរាប។ យើងខ្ញុំជឿជាក់ថា វានឹងក្លាយជាចំណុចចាប់ផ្ដើមសម្រាប់ក្ដីសុខបិនដ៏អស្ចារ្យណសម្រាប់អ្នកស្រុក អ្នកវិនិយោគ និងមនុស្សជំនាក្រោយ»។

532316849 122149570568798876 5313200386107272004 N

ដោយឡែកលោក Han-Gill Park អ្នកបង្កើតនិងជាប្រធានក្រុមហ៊ុន Atomy ក៏បានមានប្រសាសន៍ផងដែរថា «បេសកម្មរបស់យើងនៅកម្ពុជាមិនត្រឹមតែជាអាជីវកម្មទេ គ្រប់ប្រាក់ចំណេញនឹងត្រូវវិនិយោគឡើងវិញ ដើម្បីលើកស្ទួយសហគមន៍បង្កើតការអប់រំកម្រិតពិភពលោក និងបណ្ដុះជំនាន់អ្នកដឹកនាំអនាគត។​ ជាមួយ DreamVille យើងកំពុងសាងសង់សាលារៀនដ៏ល្អឯក ដែលទាក់ទាញគ្រួសារពីទូទាំងប្រទេសមិនត្រឹមតែបង្កើតផ្ទះទេ ប៉ុន្ដែបង្កើតអនាគតភ្លឺស្វាងសម្រាប់កម្ពុជា»។ 

Photo 2025 08 13 11 02 32

សូមជម្រាបថា N.H.O គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍ឱ្យកាន់តែប្រសើរឡើងឆ្លងតាមរយៈគម្រោងលំនៅដ្ឋានគុណភាពខ្ពស់ សមស្របទៅតាមតំបន់នីមួយៗ។ ដោយក្នុងនោះក្រុមហ៊ុនបានសាងសង់ផ្ទះសរុបជាង ៣ ម៉ឺនខ្នង ដែលត្រូវបាននិងកំពុងអភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ថៃ និងកម្ពុជា។ ក្រៅពីគម្រោង DreamVille នេះ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនក៏បានបើកសណ្ឋាគារ Sarai Resort & Spa ដ៏ល្បីនៅក្នុងខេត្ដសៀបរាមផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនពាណិជ្ជកម្មសកលដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបើកដំណើរការនៅជាង២០ប្រទេស មានបណ្តាញសមាជិកជាង១៦លាននាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកទៅក្នុងវិស័យសំខាន់ៗរួមមាន៖ ការអប់រំ អចលនទ្រព្យ និងការថែទាំសុខភាពជាដើម។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោងលំនៅឋានខាងលើ លោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕

Photo 2025 08 13 09 45 46

Photo 2025 08 13 09 45 37

Photo 2025 08 13 11 02 41

Photo 2025 08 13 12 54 26

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia