មកទៀតហើយ! អ្នកប្រើ Telegram បើឃើញប្រភេទ File ទាំង៦នេះ ហាមចុចដាច់ខាតប្រយ័.ត្នមានបញ្ហា
ធី ស្រីល័ក្ខJULY 12 2026554 views

មួយរយៈចុងក្រោយនេះមានកករណីឆរបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ធ Telegram ដោយការផ្ញើសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៌មាននៅក្នុងនោះ។ ហើយតាមរយៈការ ផ្ញើរសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជនអនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។

 

ជាមួយគ្នានោះដែរ បើតាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ បច្ចុប្បន្ន ចោរព័ត៌មានវិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖

 

• .exe

• .bat

• .vbs

• .ps1

• .sh

• .msi

• .scr

ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

 

គូសបញ្ជាក់ថា ដើម្បីការពារខ្លួន សូមបើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត ពិនិត្យផ្នែកខាងចុង (Extension)   ឯកសារមុនពេលបើក កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភពប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia