អ្នកប្រើប.ស.ស គួរដឹង! សេវានិងការព្យាបាល ១៤នេះ មិនមានក្នុងរបបថែទាំសុខភាពរបស់ ប.ស.ស ទេ
Sambat SokhlangMAY 30 202414 K views

ដូចដែលបងប្អូនបានដឹងរួចមកហើយថាប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់នូវអត្ថប្រយោជន៍ជា ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភា​ព​និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយធានានូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

មិនតែប៉ុណ្ណោះ ប័ណ្ណបេឡាសន្តិសុខសង្គមនេះក៏បានផ្តល់នូវអត្ថប្រយោជន៍ធំៗមួយចំនួនទៀតទៅដល់អ្នកប្រើប្រាស់ដូចជា ៖ ថែទាំសុខភាពសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ហានិភ័យការងារដោយទទួលបានការគាំពារពេលជួប គ្រោះថ្នា​ក់​ដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ និកម្មភាពការងារតាមរយៈការផ្តល់ជាជំនួយបណ្តោះអាសន្ន ពេលជួបនូវបាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គមជាដើម។

601e6889 F712 457c 9297 0d2216fcaa84

ជាមួយគ្នានេះដែរក៏មានសេវានិងការព្យាបាលមួយចំនួនមិនត្រូវបានដាក់បញ្ចូលទៅក្នុងរបបថែទាំសុខភាពរបស់ប័ណ្ណ ប.ស.ស ដែលរួមមាន ៖

១.ការព្យាបាលទាំងឡាយដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ

២.ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)

៣.ការព្យាបាល និងការវះកាត់ប្តូរភេទ

៤.ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ

៥.សេវាបង្កកំណើតដោយសិប្បនិម្មិត

៦.ការព្យាបាលដោយខ្លួនឯង

៧.ការព្យាបាល ឬវះកាត់កែសម្ផស្ស

៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែរ

៩.ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន

១០.ការព្យាបាលអសមត្ថភាពផ្តល់កំណើត

១១.ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត

១២.ការវះកាត់បេះដូង និងសសៃឈាមបេះដូង

១៣.ការលាងឈាម

១៤. ការពិនិត្យសុខភាពទូទៅ ៕

2023 01 03

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia