កុំទាន់ប្រញាប់បន្ទោសថាកូនថារៀនយឺត! មកដឹងពីមូលហេតុទាំង ៥ ដែលប៉ាម៉ាក់ត្រូវតាមដានកូនជាបន្ទាន់
Pen SodalenAUGUST 27 2026342 views

នៅពេលកូនទទួលបានពិន្ទុទាប ឬរៀនមិនទាន់គេ ប៉ាម៉ាក់ច្រើនតែគិតភ្លាមថាកូនច្បាស់ជា ខ្ជិលមិនមានភាពវៃឆ្លាត។ ប៉ុន្តែតាមពិតទៅ គ្មានក្មេងណាម្នាក់ចង់ធ្វើជាក្មេងរៀនខ្សោយនោះទេ។ មុននឹងស្តីបន្ទោស ឬប្រៀបធៀបកូនជាមួយអ្នកដទៃ សូមប៉ាម៉ាក់មកស្វែងយល់ពីមូលហេតុពិតប្រាកដទាំង ៥ ខាងក្រោមនេះ៖

 

១. ប៉ាម៉ាក់បង្រៀនខុសពីនិស្ស័យរបស់កូន

 

ក្មេងខ្លះរៀនចាំតាមរយៈការប្រើប្រាស់ភ្នែកដើម្បីមើលរូបភាព ឬ វីដេអូ  ខ្លះរៀនចាំតាម ត្រចៀក ដោយការស្តាប់ការយល់ ហើយខ្លះទៀតក៏ទាមទារអោយមានការធ្វើសកម្មភាពទើបយល់អាចយល់បាន។ ប្រសិនបើកូនមាននិស្ស័យចូលចិត្តធ្វើសកម្មភាព តែយើងបង្ខំឱ្យគាត់អង្គុយទន្ទេញស្ងៀមៗរាប់ម៉ោង ខួរក្បាលរបស់គាត់នឹង បដិសេធ មិនទទួលយករឿងទាំងអស់នោះឡើយ!

 

២. ការប្រើប្រាស់ពាក្យសម្តី

នៅពេលប៉ាម៉ាក់ស្រែក គំហក ឬបង្ហាញការខកចិត្ត កូននឹងចាប់ផ្តើមមានសម្ពាធ និង​បាក់ទឹកចិត្ត។ ស្ថានភាពនេះធ្វើឱ្យខួរក្បាល និងការចងចាំមិនអាចទទួលបានរឿងផ្សេងៗដោយស្វ័យប្រវត្តិ។ ពេលខ្លះកូនមិនមែនឌឺ ឬមិនព្រមស្តាប់ទេប៉ាម៉ាក់នោះទេ តែមកពីខួរក្បាលរបស់ពួកគេកំពុងមានភាពភ័យខ្លាចរហូតលែងគិតអ្វីចេញតែម្តង។

 

៣. បញ្ហាសុខភាព

 

ក្មេងតូចៗមិនដឹងថាភ្នែករបស់ខ្លូនមានភាពមិនប្រក្រតីទេ  ព្រោះពួកគេគិតថាគ្រប់គ្នាសុទ្ធតែមើលឃើញដូចពូកគេដែរ។ ក្មេងៗដែលមើលក្ដារខៀនមិនច្បាស់ ឬស្តាប់គ្រូពន្យល់មិនយល់ នឹងចាប់ផ្តើមបាត់បង់ការផ្ដោតអារម្មណ៍ ហើយចុងក្រោយត្រូវបានមនុស្សជុំវិញខ្លួនចោទថា រៀនមិនទាន់គេ ឬ រៀនខ្សោយជាមិនខាន។

 

៤. ការប្រើប្រាស់ទូរស័ព្ទ

 

វីដេអូខ្លីៗលើបណ្តាញសង្គមអាចធ្វើឱ្យខួរក្បាលកុមារទម្លាប់ទទួលតែអ្វីដែលលឿន និងប្លែកភ្នែក។ នៅពេលត្រូវត្រឡប់មកអានសៀវភៅ ឬស្តាប់គ្រូពន្យល់បែបងាយៗ​ ឬ ដដែលៗ វាអាចធ្វើអោយខួរក្បាលរបស់ពួកគេនឹងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង និងមិនអាចអត់ធ្មត់ក្នុងការផ្ដោតទៅលលើអ្វីមួយបានឡើយ។

 

 

៥. បញ្ហាប្រព័ន្ធប្រសាទ

កុមារមួយចំនួនមានស្ថានភាពលំបាកផ្នែកប្រព័ន្ធប្រសាទដូចជា ពិបាកមើល ពិបាកសម្គាល់អក្សរ ឬមានវិបត្តិខ្វះការផ្ដោតអារម្មណ៍។ ក្មេងទាំងនេះត្រូវប្រឹងប្រែងខ្លាំងជាងក្មេងធម្មតា ២ ទៅ ៣ ដងដើម្បីយល់មេរៀនមួយ។ ប្រសិនបើគ្មានការយល់ចិត្តទេ ពួកគាត់នឹងលួចតូចចិត្ត ហើយគិតថាកើតមកខ្លួនឯងជាក្មេងដែលល្ងង់។

 

ដូច្នេះពេលកូនរៀនយឺតមិនមែនមកពីកូនខ្ជិល ឬ មិនឆ្លាតនោះទេ តែមកពីវិធីបង្រៀនមិនត្រូវនឹងនិស្ស័យកូន សម្ពាធផ្លូវចិត្ត ឬ បញ្ហាសុខភាពដែលយើងមិនបានដឹង។ ការស្រែកស្តី និងប្រៀបធៀប មានតែធ្វើឱ្យខួរក្បាលកូនរងសម្ពាធ និងបាត់បង់ទំនុកចិត្ត។ អនាគតនៃការរៀនសូត្ររបស់កូន អាស្រ័យលើ ការយល់ចិត្ត និងការផ្លាស់ប្តូរវិធីសាស្ត្ររបស់ប៉ាម៉ាក់។ នៅពេលយើងបង្រៀនត្រូវវិធី និងផ្តល់ភាពកក់ក្តៅ កូននឹងអាចបញ្ចេញសមត្ថភាពពិតប្រាកដរបស់ពួកបានយ៉ាងល្អជាពុំជាខាន។

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia