ក្រុងដូនកែវ នឹងកាន់តែស្រស់ស្អាត ខណៈរដ្ឋបាលខេត្ដតាកែវកំពុងពង្រីកផ្លូវជាតិលេខ២-២២ និងស្ថាបនាសួនច្បារថ្មី
Bunthoeun KoemJANUARY 26 20267 views

ក្នុងគោលដៅប្រែក្លាយក្រុងដូនកែវ ឱ្យក្លាយជាទីក្រុងដែលភាពទាក់ទាញបំផុត និងគួរឱ្យចង់រស់នៅ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវសកម្មភាពឈូសឆាយ កិនបង្ហាប់ ចាក់ដីបំពេញ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗក្នុងក្រុងដូនកែវ ។

 

ចំពោះសកម្មភាពចុះពិនិត្យខាងលើនេះ បានផ្ដោតសំខាន់លើគម្រោងអភិវឌ្ឍន៍ធំៗចំនួន ០៣ រួមមាន៖

 

គម្រោងពង្រីកផ្លូវជាតិលេខ២ និងសួនច្បារមាត់ បឹងរៀបចំចាក់ដីពង្រីកផ្លូវជាតិលេខ២ ដោយសាង សង់ផ្លូវរង និងរៀបចំសួនច្បារថ្មីនៅចំហៀងខាង កើតផ្លូវ ប្រវែង ៥៧៨ ម៉ែត្រ (ចាប់ពីរង្វង់មូលអូរចំបក់ ដល់លូជ្រុងក្បែរការ៉ាសាំងតេលា) ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង។

 

គម្រោងពង្រីកចិញ្ចើមផ្លូវជាតិលេខ២ (ក្នុងក្រុង)៖ ការងារក្រាលកៅស៊ូប្រភេទ DBST លើចិញ្ចើមផ្លូវដែលមានទទឹង ៥ ម៉ែត្រសងខាង ប្រវែងសរុប ១,៦០០ ម៉ែត្រ ព្រមទាំងការដំឡើងប្រព័ន្ធលូបណ្តោយផ្លូវ និងរៀបចំខឿនបេតុងឱ្យមានរបៀប រៀបរយ។

 

គម្រោងពង្រីកចិញ្ចើមផ្លូវជាតិលេខ២២៖ ការងារចាក់កៅស៊ូ DBST ទទឹង ២,៥ ម៉ែត្រសងខាង ប្រវែង ៧៧០ ម៉ែត្រ ចាប់ពីរង្វង់មូលអូរចំបក់ រហូតដល់ផ្លូវរថភ្លើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានប្រសើជាងមុន ។

 

សូមបញ្ជាក់ផងដែរថា ៖គម្រោងអភិវឌ្ឍន៍ទាំងនេះ បន្ទាប់ពីការស្ថានារួចរាល់ជាស្ថាពរហើយនោះ វាគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តតាកែវ ដែលមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពបៃតង និងកន្លែងលំហែកាយសម្រាប់សាធារណជនតាមបណ្តោយមាត់បឹងតាកែវផងដែរថ្ងៃខាងមុខបន្ថែមទៀត៕

 

Medium Moi 20260126071316 A8l0 G X529 Jq6

Medium Moi 20260126071318o Uiuc J Fwr G Dm

Medium Moi 20260126071320 Xq Srg Byc6r1p

Medium Moi 20260126071318zf K Fhq26w Dkc

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia