តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់តែលាឈប់រាល់ថ្ងៃ ព្រោះតែបរិយាកាសការងារសម្បូរតែរឿង ឬមនុស្សអវិជ្ជមានដែរឬទេ? កុំទាន់អាលសម្រេចចិត្តទាំងអារម្មណ៍ក្ដៅក្រហាយ មុននឹងបោះបង់ចោលប្រាក់ខែ និងឱកាសរបស់អ្នក គួរសាកល្បងក្បាច់ពិសេសទាំង ៣ ខាងក្រោមសិន យោងតាមការសិក្សារបស់ Psychology Today៖
១/. កសាងបន្ទាយការពារផ្លូវចិត្ត៖ កុំឱ្យពាក្យសម្ដីអវិជ្ជមាន ឬការលេងបក្សពួកនៅកន្លែងការងារ មកបំពុលក្ដីសុខផ្ទាល់ខ្លួនរបស់អ្នក។ រៀនញែកឱ្យដាច់រវាង "ភារកិច្ចដែលត្រូវធ្វើ" និង "មនុស្សដែលត្រូវជួប"។ បើការងារចប់ គឺចប់ត្រឹមហ្នឹង កុំយកវាមកគិតដល់ផ្ទះ។
២/. ប្រើលទ្ធផលការងារជាខែល៖ នៅកន្លែងដែល Toxic បំផុត មនុស្សដែលធ្វើការបានលទ្ធផលល្អជាងគេ គឺជាមនុស្សដែលមានអំណាចក្នុងការចរចាបំផុត។ នៅពេលអ្នកខ្លាំងក្នុងជំនាញ គ្មាននរណាម្នាក់អាចមើលរំលង ឬធ្វើបាបអ្នកបានដោយងាយនោះទេ។
៣/. រៀបចំផ្លូវក្រោយឱ្យស្អាត៖ បើវាពិតជាមិនអាចកែប្រែបាន មធ្យោបាយដ៏ល្អបំផុតគឺការត្រៀមខ្លួនចាកចេញ។ ប៉ុន្តែមិនមែនដើរចេញទាំងដៃទទេទេ ចូរប្រើពេលវេលានៅទីនោះដើម្បីពង្រឹងសមត្ថភាព រៀបចំប្រវត្តិរូបឱ្យទាក់ទាញ និងស្វែងរកឱកាសថ្មីដែលស័ក្តិសមនឹងតម្លៃរបស់អ្នកបំផុត។
យ៉ាងណាមិញ បរិយាកាសការងារមិនល្អ អាចជាឧបសគ្គធំរាំងស្ទះដល់លទ្ធផលការងារ ប៉ុន្តែវាក៏ជាឱកាសមាស ក្នុងការហ្វឹកហាត់ភាពរឹងមាំនៃផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរ។ ម្លោះហើយមុននឹងសម្រេចចិត្តដាក់ពាក្យលាឈប់ ឬបោះបង់ ចូរប្រាកដថាអ្នកបានប្រើប្រាស់គ្រប់មធ្យោបាយរួចមកហើយដើម្បីការពារការងាររបស់អ្នក៕
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



