អ្នកជំនាញ៖ មនុស្សសម័យថ្មី ត្រូវធ្វើរឿងទាំង៣នេះ ជួយឲ្យសុខភាពផ្លូវចិត្តរឹងមាំ មិនតប់ប្រមល់
Kan DaraFEBRUARY 8 20268 views

ពាក្យចាស់បុរាណលោកពោលថា "ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុកឆាប់ស្លាប់" សង្គមកាន់តែជឿនលឿន សុខភាពផ្លូវចិត្តកាន់តែចុះខ្សោយ បើមិនចេះគ្រប់គ្រងខ្លួនឯងឲ្យល្អ។ ខាងក្រោមនេះគឺជារឿងធំៗទាំង៣ ដែលអាចជួយផ្លូវចិត្តអ្នកឲ្យរឹងមាំ មិនតប់ប្រមល់ យោងតាមអ្នកជំនាញសុខភាពផ្លូវចិត្តពីទីក្រុងញូវយ៉ក អ្នកស្រី Divya Robin

 

/. រៀនសម្រេចចិត្តដោយខ្លួនឯង ឈប់ផ្គាប់ចិត្តអ្នកដទៃ

 

អ្នកស្រី Divya Robin បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់ឆ្លងកាត់ជីវិតដោយសន្មតថាមនុស្សកំពុងមើលគ្រប់សកម្មភាពរបស់ខ្ញុំ។ ជាលទ្ធផល ខ្ញុំបានធ្វើការសម្រេចចិត្តដែលខ្ញុំគិតថា មិត្តភក្តិ គ្រួសារ មិត្តរួមការងារ ចៅហ្វាយ និងសូម្បីតែមនុស្សចម្លែក នឹងយល់ព្រមឬយល់ស្របអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែវាធ្វើឱ្យខ្ញុំហត់ណាស់»។ នៅពេលអ្នកឈប់ខ្វល់ខ្វាយអំពីរបៀបដែលអ្នកដទៃយល់ឃើញអំពីអ្នក អ្នកនឹងទទួលបានភាពច្បាស់លាស់បន្ថែមទៀតអំពីអ្វីដែលអ្នកចង់បាន ហើយជ្រើសរើសធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត។

/. ឈប់ប្រកួតប្រជែងជាមួយអ្នកដទៃ តែត្រូវប្រកួតប្រជែងជាមួយខ្លួនឯងកាលពីម្សិលមិញ

មិនខុសគ្នាពីមនុស្សភាគច្រើន អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តខាងលើ បានឲ្យដឹងថា៖ «ខ្ញុំមានទម្លាប់ប្រៀបធៀបខ្លួនខ្ញុំជាមួយមិត្តរួមការងារ និងមនុស្សនៅក្នុងវិស័យនេះ។ វានាំឱ្យមានការច្រណែនជាច្រើន នៅទីបំផុតខ្ញុំយល់ថា ខ្ញុំត្រូវតែដើរតាមល្បឿនផ្ទាល់ខ្លួនរបស់ខ្ញុំវិញទើបជាការល្អ។ ខ្ញុំប្រហែលជាមិនមែនជាមនុស្សឆ្លាតបំផុតនៅក្នុងការិយាល័យនោះទេ ប៉ុន្តែខ្ញុំបានលះបង់ ហើយខ្ញុំប្រឹងប្រែងធ្វើការ។ ខ្ញុំមកតាំងពីព្រលឹម ហើយបានស្គាល់អ្នកគ្រប់គ្រងរបស់ខ្ញុំ»។ នៅពេលដែលអ្នកឈប់ខ្វល់ពីអ្វីដែលអ្នកផ្សេងកំពុងធ្វើ អ្នកមានពេលបន្ថែមទៀតដើម្បីផ្តោតលើអ្វីដែលអ្នកពូកែ។ អ្នកចាប់ផ្តើមមានអារម្មណ៍ថាមានសមត្ថភាព និងទំនុកចិត្តជាងមុន។

៣/. បង្កើតប្រព័ន្ធចំណូលច្រើនប្រភព

ការបង្កើតប្រព័ន្ធប្រាក់ចំណូលកាត់បន្ថយហានិភ័យ និងបង្កើតប្រាក់ចំណូលអកម្ម ដែលរួមចំណែកដល់សន្តិសុខហិរញ្ញវត្ថុរយៈពេលវែង។ ក្រុមសេដ្ឋីតែងមានប្រភពចំណូលលើសពីពីរ រួមមានប្រាក់ចំណូលពីការវិនិយោគភាគហ៊ុន មូលបត្របំណុល និងអចលនទ្រព្យ ប្រាក់ចំណូលពីអាជីវកម្ម ឬអាជ្ញាប័ណ្ណផ្សេងៗ។ ចំពោះការបង្កើតប្រព័ន្ធប្រាក់ចំណូលនេះតម្រូវឲ្យមានជំនាញច្បាស់លាស់ស្របតាមចំណងចំណូលចិត្ត  និងបង្កើតផែនការងាជីវកម្ម ឬយុទ្ធសាស្ត្រវិនិយោគ។ អ្នកស្រី Divya Robin បានលើកឡើងថា«អ្នកអាចសម្រេចបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យ និងឯករាជ្យភាពដោយប្រើប្រាស់ភាពខ្លាំង និងចំណាប់អារម្មណ៍របស់អ្នក»

 

យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ចូរពិនិត្យមើលសកម្មភាពខ្លួនឯងឡើងវិញ ជាពិសេសត្រូវធ្វើរឿងទាំង៣ ខាងលើឲ្យបាន នោះសុខភាពផ្លូវចិត្តរបស់អ្នកនឹងកាន់តែប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia