កុំលេងសើច! ពាក្យ៥ឃ្លានេះ អាចធ្វើឲ្យប្តីប្រពន្ធឈ្លោះគ្នាខ្លាំង និងឈានដល់បែកបា.ក់ស្នេហា
Kan DaraJANUARY 7 20262.3 K views

សុភាសិតខ្មែរពោលថា “សម្តីជាអាថ៌កន្លង បានសុខទុក្ខផង ព្រោះសម្តី ក្នុងទំនាក់ទំនងស្នេហា តែងមានផ្អែមល្វីងជូរចត់ មានរឿងអាក់អន់ស្រពន់ចិត្ត ទាស់ទែងគ្នាជៀសមិនផុត។ ខាងក្រោមនេះគឺជា ពាក្យសម្តីទាំង៥ឃ្លា ដែលធ្វើឲ្យចំណងស្នេហាប្តីប្រពន្ធ ឬគូស្នេហ៍ឈ្លោះគ្នាខ្លាំង ហើយឈានដល់ការចែកផ្លូវគ្នាទៀតក៏មាន ដោយយោងតាមអ្នកជំនាញ៖

 

/. តើអ្នកអាចធ្វើវាបានដោយរបៀបណា? ឬ ហេតុអ្វីបានជាអ្នកធ្វើរឿងឆ្គួតៗបែបនេះទៀតហើយ?៖ ទំនាក់ទំនងដ៏រឹងមាំ កើតចេញពីការសួរសំណួរដោយភាពចង់ដឹងចង់ឃើញ ពុំមែនដោយការវិនិច្ឆ័យ ឬបន្ទោសនោះទេ។ ជំនួសឲ្យឃ្លាមួយនេះ អ្នកអាចសួរថា តើមានអ្វីកើតឡើង? តើខ្ញុំអាចជួយអ្វីបានទេ? ជាដើម។ នេះយោងតាមអ្នកស្រី Clare Waismann ស្ថាបនិកនៃមជ្ឈមណ្ឌល Wasimann។

 

/. ខ្ញុំមិនខ្វល់ទេ៖ ការប្រាស្រ័យទាក់ទងដោយពាក្យសម្តីមួយចំនួនក្នុងទំនាក់ទំនងស្នេហា អាចបង្ហាញពីការប្រងើយកន្តើយ ការមិនគោរពឲ្យតម្លៃ ការខកចិត្ត អន់ចិត្ត ឬការស្អប់ខ្ពើមជាដើម ហើយឃ្លាមួយដែលធ្វើឲ្យឈឺចាប់បំផុតគឺ “ខ្ញុំមិនខ្វល់ទេ”។ ប្រសិនបើឃ្លានេះ ត្រូវបាននិយាយដោយស្មោះត្រង់ វាអាចមានន័យថា ខ្ញុំមិនខ្វល់ពីអ្នក ឬអំពីទំនាក់ទំនងរបស់យើងទៀតទេ។ នេះបើយោងតាមលោក Wendy Lyon គ្រូបង្វឹកផ្នែកទំនាក់ទំនង។

/. នេះជាកំហុសរបស់អ្នក៖ ពាក្យមួយឃ្លានេះ អាចធ្វើឲ្យខូចខាតទំនាក់ទំនងខ្លាំង ហើយមិនបានរួចំណែកអ្វីក្នុងការស្វែងរកដំណោះស្រាយឡើយ។ វាបង្កើនការខ្វែងគំនិតគ្នា បង្កើតសង្រ្គាមពាក្យសម្តីក្នុងការព្យាយាមលុបបំបាត់កំហុសខ្លួនឯង ហើយទម្លាក់វាទៅដៃគូម្ខាងទៀតទាំងស្រុង។ នេះបើយោងតាមអ្នកចិត្តសាស្រ្តវិចារណញាណ និងអ្នកជំនាញទំនាក់ទំនង Carmen Harra។

 

/. តើអ្នកមានបញ្ហាអ្វីហ្នឹង?៖ នេះជាសំណួរមួយ ដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នក។ ការនិយាយដោយខកចិត្ត វាធ្វើឲ្យអ្នកដទៃមានអារម្មណ៍អាម៉ាស់ ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សមិនគួរឲ្យទុកចិត្ត មិនកក់ក្តៅ ឬពុំមានអារម្មណ៍សុវត្ថិភាពពេលនៅក្បែរជាដើម។ នេះបើយោងតាមអ្នកស្រី Judith Pinto គ្រូបង្វឹកផ្នែកសហគ្រិនក្នុងភាពជាម្តាយ។

 

/. យើងបែកគ្នាទៅ៖ ទំនាក់ទំនងជាច្រើនឆ្នាំក្នុងនាមជាគូស្នេហ៍ ឃ្លាមួយដែលធ្វើឲ្យខូចចិត្តបំផុតគឺ ការគំរាមលែងលះ។ វាប្រៀបដូចជាគ្រាប់បែកនុយក្លេអ៊ែរនៃជីវិតអាពាហ៍ពិពាហ៍អ៊ីចឹង ទោះបីជាអ្នកនិយាយក្នុងន័យចង់បង្ហាញ អារម្មណ៍ឈឺចាប់ ខឹងខ្លាំង ឬអន់ចិត្តជាមួយដៃគូក៏ដោយ។ វាធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែសោះកក្រោះ និងឈានទៅរកជម្លោះកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាម គ្រូបង្វឹកទំនាក់ទំនង និងភាពស្និទ្ធស្នាល Rene Schooler។

 

យ៉ាងណាមិញ ប្រសិនបើជីវិតគូមិនសូវចុះសម្រុងគ្នា ឬពិបាកយល់ពីគ្នាទៅវិញទៅមកខ្លាំង អ្នកគួរប្រញាប់រកអ្នកជំនាញដើម្បីពិគ្រោះយោបល់ភ្លាមៗ។ ជាក់ស្តែងនៅ Sneha Centre មានផ្តល់ការប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត និងទំនាក់ទំនងគូស្នេហា/ប្តីប្រពន្ធ ឲ្យវិលមករកភាពធូរស្រាលឡើងវិញ និងរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ ប្រសិនបើបងប្អូនចង់ពិគ្រោះយោបល់ អាចធ្វើការឆាតទៅកាន់ហ្វេសបុកផេក Sneha Centre ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩០ ៣៣៣៣៕

Screenshot 2025 10 06 at 10.19.46 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia