ពាក្យសម្តីរបស់ឪពុកម្តាយមានឥទ្ធិពលផ្ទាល់ទៅលើការបង្កើតរចនាសម្ព័ន្ធខួរក្បាល និងការវិវត្តប្រព័ន្ធជំនឿចិត្តរបស់កុមារ ហើយវាជាកត្តាកំណត់អនាគត និងគុណភាពជីវិតរបស់កូន។ យោងតាមចិត្តវិទ្យា ខាងក្រោមនេះជាពាក្យអវិជ្ជមាន ៥ ឃ្លាដែលអាណាព្យាបាលមិនគួរនិយាយទៅកាន់កូន៖
១/. “ហេតុអ្វីបានជាឯងមិនពូកែដូចកូនគេ?” ការប្រៀបធៀបកូនជាមួយអ្នកដទៃមិនមែនជាការជម្រុញទឹកចិត្តទេ ប៉ុន្តែវាបំផ្លាញទំនុកចិត្តលើខ្លួនឯង របស់កុមារទាំងស្រុង។ វានាំឲ្យកុមារបង្កើតគំនិតអវិជ្ជមានថាខ្លួនឯងមិនល្អគ្រប់គ្រាន់ និងបង្កើតជាក្តីច្រណែន ឬគំនុំចំពោះមជ្ឈដ្ឋានជុំវិញ។
២/. “ធ្វើអីក៏មិនកើត ពិតជារំខានមែន!”៖ ឃ្លានេះវាយប្រហារទៅលើតម្លៃនៃការមានជីវិតរបស់កុមារ។ កុមារដែលឮពាក្យនេះញឹកញាប់នឹងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ និងចាប់ផ្តើមដកខ្លួនចេញពីសង្គម ព្រោះគិតថាខ្លួនឯងជាបន្ទុករបស់អ្នកដទៃ។
៣/. “កុំយំ! រឿងប៉ុណ្ណឹងសោះក៏យំដែរ”៖ ការបដិសេធអារម្មណ៍ឈឺចាប់ ឬខកចិត្តរបស់កូន ធ្វើឲ្យខួរក្បាលកុមារយល់ច្រឡំថា ការបញ្ចេញអារម្មណ៍ពិតជារឿងខុសឆ្គង។ យូរៗទៅ ពួកគេនឹងក្លាយជាមនុស្សលាក់បាំងអារម្មណ៍ មិនចេះគ្រប់គ្រងស្ត្រេស ដែលងាយប្រឈមនឹងជំងឺបាក់ទឹកចិត្តនៅពេលធំឡើង។
៤/. “បើមិនស្តាប់បង្គាប់ មិនបាច់មកហៅម៉ាក់/ប៉ាទេ!” នេះជាការគំរាមកំហែងផ្តាច់ទំនាក់ទំនង ដែលធ្វើឲ្យកុមារបាត់បង់អារម្មណ៍សុវត្ថិភាពយ៉ាងធ្ងន់ធ្ងរ។ ពួកគេនឹងរស់នៅដោយភាពភ័យខ្លាចការបដិសេធ និងបង្កើតបុគ្គលិកលក្ខណៈយល់ព្រមតាមគេគ្រប់រឿង ដើម្បីតែផ្គាប់ចិត្តអ្នកដទៃ ទោះជាត្រូវខូចប្រយោជន៍ខ្លួនឯងក៏ដោយ។
៥/. “ឯងធំឡើងធ្វើអីមិនកើតទេ!” ពាក្យសម្តីរបស់ឪពុកម្តាយគឺជាការទស្សន៍ទាយអនាគតសម្រាប់កូន។ នៅពេលកុមារត្រូវបានប្រាប់ថាខ្លួនឯងនឹងបរាជ័យតាំងពីតូច ខួរក្បាលរបស់ពួកគេនឹងឈប់ប្រឹងប្រែង លែងចង់រៀនសូត្រអ្វីថ្មីៗ ព្រោះគិតថាទោះបីឧស្សាន៍ព្យាយាមយ៉ាងណាក៏នៅតែដដែល។
ពាក្យសម្តីអវិជ្ជមានរបស់ឪពុកម្តាយ គឺជាអាវុធគោះបំផ្លាញទំនុកចិត្ត និងបង្កើតផ្នត់គំនិតទាល់ច្រកដែលរារាំងអនាគត និងភាពជោគជ័យរបស់កូន។ ការផ្លាស់ប្តូរមកប្រើភាសាលើកទឹកចិត្ត និងការបង្កើតផ្ទះជាតំបន់សុវត្ថិភាពផ្លូវចិត្ត គឺជារំញោចដ៏សំខាន់ក្នុងការបណ្តុះកុមារឱ្យក្លាយជាបុគ្គលរឹងមាំ ហ៊ានប្រឈមមុខនឹងឧបសគ្គ និងមានម្ចាស់ការលើជីវិត។
គួរជម្រាបផងដែរថា ក្រៅពីការអបរំកូននៅផ្ទះ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។ ជាក់ស្តែង នៅសាលាអន្តរជាតិ ប៊ូឡាញ (Blueline International School) បណ្តុះធនធានមនុស្សឱ្យក្លាយជាពលរដ្ឋសកល មានជំនាញត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហានៅក្នុងផ្នត់គំនិតសតវត្សទី២១។ នៅ Blueline មានកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស និងអូស្រ្តាលី ដោយទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ២ឆ្នាំឡើង។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 078 556 657៕

សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



