ការរស់នៅបែបស៊ីវិល័យ ឯកជនភាព និងឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងឆាកជីវិត គឺជាក្តីប្រាថ្នារបស់សហគ្រិន ម្ចាស់អាជីវកម្ម និងក្រុមគ្រួសារសម័យថ្មី។ បន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងវិស័យជំនួញពេលនេះការរស់នៅក្នុងគេហដ្ឋានលំដាប់អភិជន បានក្លាយជាតថភាពពិត ប្រកបដោយមោទនភាពបំផុត ជាមួយបណ្តុំវីឡាប្រណីតៗនៅក្នុងគម្រោង បុរី ភ្នំពេញ ផាក (Borey Phnom Penh Park)។

ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍន៍ដ៏ធំទូលាយរហូតដល់ ៤៦ ហិចតា ក្នុងតំបន់ជ្រោយចង្វារភាគខាងជើង បុរី ភ្នំពេញ ផាក មិនត្រឹមតែជាគម្រោងលំនៅដ្ឋានធម្មតានោះទេ ប៉ុន្តែវាគឺជា «សហគមន៍លំដាប់ខ្ពស់» ដែលធ្វើការបែងចែកតំបន់អាជីវកម្មនិងលំនៅដ្ឋានដាច់ពីគ្នា និងបានរចនាឡើងយ៉ាងសម្រិតសម្រាំង។ ក្នុងនោះ បណ្តុំវីឡាប្រណីតៗ រួមមាន Link villa, Twin Villa,Prince,Villa,Queen Villa,King villa ដាយមិនវីទ្បា ហ្គោលវីទ្បា ផ្លាទីនីមវីទ្បា និងផ្ទះប្រកបអាជីវកម្ម សុទ្ធសឹងតែជាស្នាដៃស្ថាបត្យកម្មដ៏វិសេសវិសាលដែលរួមបញ្ចូលគ្នារវាងសោភ័ណភាពបែបទំនើបនិងផាសុកភាពខ្ពស់។
វីឡានីមួយៗត្រូវបានរៀបចំឡើងដោយហ្មត់ចត់ធំទូលាយបំពាក់ដោយសម្ភារៈសំណង់ស្តង់ដារខ្ពស់ និងមានការបែងចែកលំហររស់នៅប្រកបដោយភាពវៃឆ្លាត ដើម្បីធានាបាននូវពន្លឺ និងខ្យល់អាកាស ធម្មជាតិគ្រប់គ្រាន់។ អ្វីដែលកាន់តែពិសេស គឺការផ្តល់ជូននូវឯកជនភាពខ្ពស់បំផុតសម្រាប់ម្ចាស់គេហដ្ឋាន ដែលជាតម្រូវការចម្បងរបស់អ្នកជំនួញនាពេលបច្ចុប្បន្ន។
បន្ថែមពីលើភាពប្រណីតនៃផ្ទះ គម្រោងទាំងមូលត្រូវបានហ៊ុំព័ទ្ធទៅដោយបរិស្ថានបៃតងដ៏ស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធធំទូលាយតភ្ជាប់តំបន់ជុំវិញ រួមមាន ក្លឹបហាត់ប្រាណស្តង់ដាររហូតដល់ទៅ ២, អាងហែលទឹកខ្នាតធំ ២, រួមទាំងសួនច្បារសហគមន៍ និងសួនកុមារដ៏ធំទូលាយ។ នេះជាការបង្កើតនូវរបៀបរស់នៅបែបសហគមន៍សុខភាព (Healthy & Premium Lifestyle) ដ៏ល្អឥតខ្ចោះ។
មិនត្រឹមតែជាជម្រើសដំបូងសម្រាប់ការរស់នៅប្រកបដោយកិត្យានុភាព និងភាពស៊ីវិល័យប៉ុណ្ណោះទេ តែការក្លាយជាម្ចាស់វីឡាប្រណីតនៅ បុរី ភ្នំពេញ ផាក នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏វៃឆ្លាត និងចំណេញបំផុត ជាមួយឱកាសមាសដែលមិនអាចរំលងបាន!កាន់តែពិសេស និងផ្តល់ទំនុកចិត្តខ្ពស់បំផុត សម្រាប់វីឡាប្រណីតៗនៅក្នុងគម្រោងបានសាងសង់រួចរាល់ ១០០% មើលឃើញទម្រង់ផ្ទះពិតៗ អតិថិជនទិញភ្លាម អាចរៀបចំចូលស្នាក់នៅភ្លាមៗតែម្តង ដោយមិនបាច់ចំណាយពេលរង់ចាំយូរ ឬបារម្ភពីរឿងការពន្យារពេលសាងសង់ឡើយ។
ជាមួយនឹងឧត្តមភាពនៃទីតាំងអំណោយផលល្អពីធម្មជាតិនៅចន្លោះទន្លេសាបនិងទន្លេមេគង្គខ្យល់អាកាសល្អបរិសុទ្ធ ស្ថិតនៅកៀកបង្កើយពហុកីឡាដ្ឋានជាតិមរតកតេជោ និងតភ្ជាប់ដោយបណ្តាញផ្លូវក្រវាត់ក្រុងសំខាន់ៗ បានធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងគម្រោងនេះ មានសន្ទុះហក់ឡើងយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ វិនិយោគថ្ងៃនេះទទួលបានទាំងលំនៅដ្ឋានលំដាប់អភិជនភ្លាមៗ និងតម្លៃកើនឡើងជាលំដាប់នាពេលអនាគត!
សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅ ឱ្យកាន់តែមានឧត្តមភាព និងឆ្លុះបញ្ចាំងពីតម្លៃនៃភាពជោគជ័យពិតប្រាកដ វីឡាប្រណីតៗនៅបុរី ភ្នំពេញ ផាក គឺជាចម្លើយដ៏ត្រឹមត្រូវបំផុត។
សម្រាប់ព័ត៌មានបន្ថែម ៖
☎️លេខទំនាក់ទំនង៖ 096 896 6688 | 095 96 6688
📍 ទីតាំង៖ ផ្លូវជាតិលេខ 6A ស្ពានទី1 ទល់មុខសាលាកសិកម្ម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
📍Google Map: https://maps.app.goo.gl/17ujjYviE7bUrRjM7


