តើនរណាគេខ្លះដែលចង់ទិញឡានខ្លាញ់គោជិះទៅស្រុកចូលឆ្នាំខ្មែរខាងមុខនេះ ជាពិសេសនោះគឺសម្រាប់នៅរថយន្តរបស់ប្រទេសជប៉ុន ហើយកំពុងតែសន្សំលុយទិញឡានជប៉ុនសម្រាប់ជិះពេលនេះត្រូវប៉ាន់ហើយព្រោះក្រុមហ៊ុន Toyota Cambodia កំពុងតែប្រកាសលក់ឡានបញ្ចុះតម្លៃទៅលើម៉ូដែលរថយន្តល Toyota Raize ស៊េរីឆ្នាំ២០២៦ ២០២៦ ខណៈតម្លៃវិញគឺមិនដល់៣ម៉ឺនដុល្លារនោះទេ។
បើតាមការផ្តល់បទសម្ភាសន៍ពី កញ្ញាលក្ខិណា ដែលជាក្រុមការងារ Toyota Cambodia បានឱ្យដឹងថា នាពេលនេះក្រុមហ៊ុនកំពុងប្រកាសលក់បញ្ចុះតម្លៃទៅលើរថយន្ត Toyota Raize ស៊េរីឆ្នាំ២០២៦ រហូតដល់ទៅ ៣០០០ដុល្លារ ដូច្នេះសម្រាប់បងប្អូនដែលចង់ទិញឡានថ្មីជិះកុំរំលងឡាននេះឱ្យសោះព្រោះរូបរាងស្អាតខ្លាំងហើយទាន់សម័យទៀត។ ចំពោះតម្លៃដែលបញ្ចុះនៅសល់នោះ មានដូចខាងក្រោមនេះ៖

បើនិយាយអំពីលក្ខណៈសម្បត្តិ និងចំណុចពិសេសរបស់ Toyota Raize ស៊េរីឆ្នាំ២០២៦ នេះវិញ ម៉ាស៊ីនស្ទុះខ្លាំង សម្លេងស្ងាត់ល្អហើយអ្វីដែលកាន់តែពិសេសនោះគឺសន្សំសំចៃបានល្អ ជើងក្រោមក៏មាំហើយមានកម្ពស់ពីបាតដីខ្ពស់រហូតដល់ទៅ២តឹកដែលមានរូបរាងស្ព័រ និងទាន់សម័យ ជាមួយនឹងចង្កៀងមុខ LED ស្រួច និងមុខកាត់ (grille) ដែលមើលទៅមានភាពរឹងមាំស្របតាមភាពរចនារបស់ Toyota SUV ។

ដោយឡែក សម្រាប់ Toyota Raize ស៊េរីឆ្នាំ២០២៦ នេះវិញផ្តោតសំខាន់លើការរចនាបែបស្ព័រដ៏ទាក់ទាញនិងបច្ចេកវិទ្យាទំនើបទាំងផ្នែកខាងក្រៅនិងខាងក្នុងដើម្បីផ្តល់នូវបទពិសោធន៍បើកបរដែលងាយស្រួលសម្រាប់បើកបរក្នុងទីក្រុងដែលមានភាពរហ័សរហួនខ្លាំង។ ដូច្នេះសម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែមអំពីរថយន្តខាងលើ បងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟬𝟭𝟳 𝟯𝟯𝟯 𝟱𝟬𝟯/ 𝟬𝟵𝟲 𝟰𝟮𝟮 𝟳𝟴𝟵𝟮 បានផងដែរ៕


