ជាធម្មតាពេលនិយាយដល់ការលក់បញ្ចុះតម្លៃ មនុស្សភាគច្រើននឹកឃើញរូបភាព % Off ប៉ុន្តែមែនទែនទៅ ការលក់បញ្ចុះតម្លៃមានច្រើនរូបភាព ច្រើនទម្រង់មែនទែន ខណៈការលក់ % Off នេះមនុស្សប្រើច្រើនហើយ ដែលធ្វើឱ្យអតិថិជនមានអារម្មណ៏ថារាងសុាំ និងចាស់គម្រិលបន្តិតជាមួយវា។
ទន្ទឹមនឹងនេះដែរថ្ងៃនេះដែរ Business Cambodia សូមលើកយុទ្ធសាស្រ្តបញ្ចុះតម្លៃសំខាន់ៗ៥ ទាក់ចិត្តអតិថិជនជាងដោយក្នុងនោះរួមមាន៖
១.បង្កើតទំនុកចិត្តដល់អតិថិជន
ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុតក្នុងពិភពអាជីវកម្ម ជាពិសេសអ្នកលក់ត្រូវបង្កើតការជឿទុកចិត្តនេះឲ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បីធ្វើឱ្យខ្លួនក្លាយជាមនុស្សជាទីទុកចិត្ត។
២. និយាយពីចំណុចលក់សំខាន់បំផុតមុនគេ
អតិថិជនភាគច្រើនមានការចាប់អារម្មណ៍នូវសម្តីដែលអ្នកនិយាយមុនដំបូងបំផុត ហើយការណែនាំចំណុចដែលពិសេសមុនគេនឹងធ្វើឱ្យអតិថិជនមានការចាប់អារម្មណ៍ខ្លាំង និងបន្តដាក់អារម្មណ៍ស្តាប់អ្នកបន្តទៀត។ តាមការពិសោធន៍ជាក់ស្តែង ការធ្វើដូចនេះនឹងបង្កើនប្រសិទ្ធភាពការលក់ និងអាត្រាជោគជ័យខ្ពស់។
៣.ស្តាប់ដោយយកចិត្តទុកដាក់
កុំនិយាយតែម្នាក់ឯង ហើយមិនទុកឱកាសឱ្យអតិថិជនបង្ហាញចំណាប់អារម្មណ៍ ដែលវាជាកំហុសធំបំផុត។ អ្នកត្រូវតែស្តាប់អតិថិជនឱ្យបានច្រើន ស្វែងយល់ពីការចង់បានរបស់ពួកគាត់ និងការគិតរបស់គាត់ដោយប្រើប្រាស់វិធីសួរសំណួរឆ្លាតវៃរបស់អ្នកដើម្បីដឹងពីតម្រូវការអតិថិជន ហើយធ្វើការឆ្លើយតបឱ្យបានសក្តិសមបំផុត។
៤.ប្រើប្រាស់របៀបនិយាយឱ្យត្រូវនឹងប្រភេទអតិថិជន
ទោះបីអតិថិជននោះមកទិញផលិតផលដូចគ្នាក៏ដោយ តែការចង់បាន និងកង្វល់របស់ពួកគាត់គឺតែងតែមានភាពខុសៗគ្នា។ ឧទាករណ៍ប្រសិនបើអតិថិជនទិញចង់ទិញផ្ទះមែន តែអ្នកដែលចង់ទិញដើម្បីរស់នៅ នឹងផ្តោតខ្លាំងលើបរិយាកាសរស់នៅ និងសុវត្ថិភាព ហើយអ្នកដែលចង់ទិញដើម្បីវិនិយោគ នឹងផ្តោតខ្លាំងលើការកើនតម្លៃ និងសក្តានុពលនៃតំបន់ រីឯអ្នកដែលទិញដើម្បីកូនៗ នឹងផ្តោតខ្លាំងលើតំបន់ជិតសាលារៀនឬស្ថាប័នអប់រំនានា។ ដូចនេះ អ្នកមិនត្រូវទន្ទេញគម្ពីរលក់ទាំងមូល ហើយព្យាយាមសូត្រគ្រប់ពាក្យឱ្យអតិថិជនស្តាប់នោះទេ អ្នកត្រូវតែសង្កត់នូវចំណុចដែលអតិថិជនចង់ដឹងខ្លាំងបំផុត។
៥.ដាក់ចំណុចសំខាន់មួយទៀតនៅចុងបញ្ចប់
ទោះបីជាខ្ញុំបានប្រាប់ថាត្រូវនិយាយពីចំណុចសំខាន់ពីក្បាលដំបូងមែន តែអ្នកក៏ត្រូវទុកព័ត៌មានពិសេសមួយទៀតនៅចុងបញ្ចប់ផងដែរ ព្រោះវាជាពេលដែលអ្នកត្រូវទាក់ចិត្តអតិថិជនចុងក្រោយ និងជះឥទ្ធិពលក្នុងការសម្រេចចិត្តទិញ។ នៅពេលរៀបរាប់ អ្នកអាចដាក់អ្វីដែលមិនសូវសំខាន់នៅកណ្តាល ហើយនិយាយពីចំណុចសំខាន់នៅដើម និងចុងដើម្បីធ្វើឱ្យអតិថិជនមានចិត្តរំភើបពេលឮព័ត៌មាននេះហើយសម្រេចិត្តទិញភ្លាមៗ៕


