ចុះថ្លៃហើយ! ស្ងាត់ៗ ក្រុមហ៊ុន Mazda ប្រកាសលក់បញ្ចុះតម្លៃលើរថយន្តស៊េរីឆ្នាំ២០២៦ ១ម៉ូដែលនេះនៅខ្មែរ
ធី ស្រីល័ក្ខFEBRUARY 24 20265.7 K views

ដំណឹងរីករាយបានមកដល់ហើយ សម្រាប់បងប្អូនដែលកំពុងតែមានគោលបំណងចង់ទិញរថយន្តថ្មីឬបងប្អូនដែលស្រលាញ់ចូលចិត្តគាំទ្ររថយន្តជប៉ុនរបស់ក្រុមហ៊ុន Mazda ខណៈពេលនេះគឺត្រូវម៉ាច់តែម្តង ដោយក្រុមហ៊ុនកំពុងតែមានការប្រកាសលក់ឡានបញ្ចុះតម្លៃលើម៉ូដែលខ្លាញ់គោស៊េរីឆ្នាំ២០២៦ ១ម៉ូដែលដូច្នេះបងប្អូនអាចត្រៀមលុយទិញឱ្យហើយទៅព្រោះចំនួនមានកំណត់បើទិញពេលនេះគឺចំណេញតែម្តង។

 

បើតាមការឱ្យដឹងពីក្រុមការងារ Mazda Cambodia បាននិយាយថា ពេលនេះក្រុមហ៊ុនកំពុងមានការលក់បញ្ចុះតម្លៃចំនួន ២,៩៩៩ដុល្លារទៅលើម៉ូដែល Mazda CX-8 ដោយសល់ត្រឹមតែ ៤៧,០០០ដុល្លារតែប៉ុណ្ណោះ ខណៈជាទូទៅរថយន្តម៉ូដែលនេះគឺលក់ក្នុងតម្លៃរហូតដល់ទៅ ៤៩,៩៩៩ដុល្លារឯណោះ ដូច្នេះសម្រាប់បងប្អូនដែលបានឡានខ្លាញ់គោជិះមុនចូលឆ្នាំខ្មែរខាងមុខនេះអាចទិញឱ្យហើយព្រោះការប្រូម៉ូសិននេះមានតែចំនួន ៨គ្រឿងនោះទេ។

7763fa79 1686 414c A6f0 1eeabfb32518.jpg

បើនិយាយអំពី បរិក្ខារផ្នែកខាងក្រៅសម្រាប់រថយន្ត Mazda CX-8 នេះគឺមាន ចង្កៀងមុខ LED បិទបើកអូតូ, ភ្លើងពេលថ្ងៃមាន LED (Day Running Lamp), យ៉ាន់អាលុយមីញ៉ូមទំហំ 19 អ៊ីញ,ឧបករណ៍ចាប់សញ្ញាទឹកភ្លៀងដោយស្វ័យប្រវត្តិ,ចង្កៀងមុខ (LED),ចង្កៀងខាងក្រោយជាប់គ្នា (LED),ភ្លើងខាងមុខ និងខាងក្រោយ Signature Illumination,សំណាញ់ខាងមុខ (Metallic),កាងខាងមុខ និងខាងក្រោយ (ពណ៌ដូចតួរថយន្ត និងខ្មៅ),ប្រព័ន្ធទ្វារក្រោយបើកអូតូ Power Liftgate ផងដែរ។

៦

ដោយឡែក សម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែមអំពីរថយន្តនេះ អាចទៅអគារទីតាំងបង្ហាញរថយន្ត Mazda សាខាមានជ័យថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះក៏ជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ បើនិយាយពី ខាងក្នុងវិញគឺមានផ្តល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះនៅទីនេះមិនត្រឹមតែជា Showroom តែប៉ុណ្ណោះទេ តែនៅទីនេះបងប្អូនអតិថិជនក៏អាច ទទួលអាហារដ៏មានឱជារសឆ្ងាញ់ពិសារជាមួយនឹងការស្តាប់ភ្លេងព្យាណូយ៉ាងរណ្តំផងថែមទាំងមានកន្លែងសម្រាប់ក្មេងលេង និង មានរោងកុន Mazda ដ៏ទំនើបផងដែរ។ សម្រាប់ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង២សាខាសាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentong  សាខាមានជ័យ (ផ្លូវ៦០ម៉ែត្រ) bit.ly/MazdaShowroomMeanchey ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ +855 95 777 506 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia