បង្កើនជំនាញ ពង្រីកឱកាសការងារ ជាមួយកម្មវិធី Diploma Programs នៅ CamEd Business School

នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្លាំង ការអភិវឌ្ឍជំនាញ និងចំណេះដឹងឱ្យ ស្របតាមតម្រូវការរបស់និយោជក គឺជាកត្តាសំខាន់ដែលជួយឱ្យបុគ្គលម្នាក់ៗអាចបង្កើនសក្តានុពល អាជីព និងទទួលបានឱកាសការងារកាន់តែប្រសើរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ CamEd Business School បានផ្តល់ជូននូវកម្មវិធី សញ្ញាបត្រជំនាញដូចជា៖

 

     សញ្ញាបត្រជំនាញផ្នែកពន្ធដារកម្ពុជា​ (CTAX)

     សញ្ញាបត្រជំនាញផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា (CBL)

     សញ្ញាបត្រស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម (IFRs)

     សញ្ញាបត្រជំនាញជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា (ACTAX)

 

កម្មវិធីសញ្ញាបត្រជំនាញខាងលើរបស់ CamEd Business School ត្រូវបានរៀបចំឡើង ស្របតាម ស្តង់ដាវិជ្ជាជីវៈ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ដោយផ្តល់ជូននូវជំនាញជាក់ស្តែងក្នុងវិស័យ គណនេយ្យ ពន្ធដារ ច្បាប់អាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។ បន្ថែមពីនេះទៅទៀត និស្សិតដែលបញ្ចប់ការសិក្សា និងប្រឡងជាប់កម្មវិធីសញ្ញាបត្រ ជំនាញផ្នែកច្បាប់ ពាណិជ្ជកម្មកម្ពុជា និងពន្ធដារកម្ពុជា នឹងទទួលបានវិញ្ញាបនបត្រពី CamEd Business School ដែល ត្រូវបានទទួលស្គាល់ដោយ ACCA ចក្រភពអង់គ្លេស ព្រមទាំងទទួលបានការលើកលែងការប្រឡង លើមុខវិជ្ជា Corporate and Business Law (LW) និង Taxation (TX) ក្នុងកម្មវិធី ACCA ផងដែរ។

 

ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈលីង៖​​​​ https://cam-ed.edu.kh/admission/

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh

34587

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia