សម្រាប់់អ្នកដែលត្រូវការលុយបន្ទាន់ ពេលនេះលែងពិបាកទៀតហើយដោយសារនេះជាសម័យបច្ចេកវិទ្យាទំនើប ចង់ខ្ចីលុយពីធនាគារមិនចាំបាច់ទៅដល់ធនាគារផ្ទាល់ក៏អាចខ្ចីបាន ហើយវាមានភាពងាយស្រួលខ្លាំងមែនទែនក្រោមកម្ចីដែលមានឈ្មោះថា “កម្ចីឌីជីថល” ដែលធ្វើឱ្យមនុស្សកាន់តែចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជាធនាគារធំៗ ៣ ដែលផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃមិនត្រូវការទ្រព្យបញ្ចាំ មិនត្រូវការអ្នកធានា៖
១. ធនាគារ Wing៖ អ្នកអាចស្នើកម្ចីបានភ្លាមៗរហូតដល់ ៥០,០០០ ដុល្លារ ដោយគ្មានទ្រព្យបញ្ចាំ ឬមិនចាច់មានអ្នកធានា។ ខ្ចីភ្លាម អនុម័តភ្លែតត្រឹមតែពីរបីនាទី ខ្ចីបានដោយផ្ទាល់តាមអេប Wing Bank មិនត្រូវការឯកសារ ខ្ចីបានគ្រប់ពេលវេលា គ្រប់ទីកន្លែង 24/7។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខ 023 999 989។
២. គ្រឹះស្ថានមីក្រូហិរញវត្ថុ AMK៖ កម្ចីឌីជីថល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានទំហំរហូតដល់ទៅ ១០០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ១.៥%ក្នុងមួយខែ។ ហើយរយៈពេលខ្ចីគឺបានដល់ទៅ ១២ខែ ដោយមិនមានទាមទារទ្រព្យបញ្ចាំ ឬអ្នកធានាឡើយ លោកអ្នកអាចស្នើបានដោយគ្រាន់តែមានគណនីរបស់ AMK នៅក្នុងទូរស័ព្ទដៃគឺគ្រប់គ្រាន់។ សម្រាប់ព័ត៍មានលម្អិតទាក់ទងតាមលេខ៖ 1800 200 200 / 023 220 202។
៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៖ កាលពីឆ្នាំ ២០២៤ អម្រឹតបានប្រកាសឱ្យដំណើរជាផ្លូវការនូវ “កម្ចីឌីជីថល” ដោយមានទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ជាកម្ចីដែលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯងតាមរយៈ Amret Mobile និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម។ ហើយការស្នើរសុំកម្ចីបានគ្រប់ពេលដែលត្រូវការ (៧/២៤) និង លក្ខខណ្ឌផ្សេងៗទៀតមគឺងាយស្រួល ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងតាមលេខ៖ 023 999 033/ 093 999 111/ 089 999 033៕


