ធនាគារ ឌីជីប៊ី រៀបចំយុទ្ធនាការបរិច្ចាគឈាម «បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត»
Daneth MechSEPTEMBER 3 2026

លោកប្រធាននាយកប្រតិបត្តិ និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកប្រមាណ 50 នាក់ បានចូលរួមដោយស្ម័គ្រចិត្ត ដើម្បីចែករំលែកក្តីស្រឡាញ់ និងជួយសង្គមតាមរយៈការបរិច្ចាគឈាម។ ធនាគារ​ ឌីជីប៊ី បានរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ក្រោមប្រធានបទ “DGB Blood Donation for Life Saving” (បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត) នៅថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2026

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជំនួយជាក់ស្តែងដល់អ្នកជំងឺក្នុងស្រុកដែលកំពុងត្រូវការឈាមជាបន្ទាន់ ព្រមទាំងបំពេញតួនាទីជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គម (CSR)

ក្នុងកម្មវិធីនេះ លោក ប្រធាននាយកប្រតិបត្តិ និងលោក ប្រធាននាយកប្រតិបត្តិរងព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងបុគ្គលិកនៅការិយាល័យកណ្តាលរបស់ ធនាគារ ឌីជីប៊ី ប្រមាណ 50 នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់ចំពោះជីវិតមនុស្ស។
ទោះបីជាមានការងារមមាញឹកក៏ដោយ បុគ្គលិកដែលបានចូលរួមបានរួមចំណែកដោយក្តីស្ម័គ្រចិត្ត និងស្មារតីសាមគ្គី។ ឈាមដែលប្រមូលបានពីកម្មវិធីនេះ នឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នវេជ្ជសាស្ត្រ ក្នុងស្រុកដែលមានតម្រូវការឈាម ដើម្បីប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់។

ធនាគារ ឌីជីប៊ី មិនត្រឹមតែចូលរួមក្នុងការបរិច្ចាគឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលឹកឡើងវិញជាមួយបុគ្គលិកអំពីតម្លៃនៃ «ការគោរព និងការការពារជីវិត តាមរយៈការចែករំលែក និងការយកចិត្តទុកដាក់»។ យុទ្ធនាការនេះក៏បានបង្ហាញថា សកម្មភាពតូចមួយរបស់យើង អាចក្លាយជាឱកាសដ៏មានតម្លៃសម្រាប់នរណាម្នាក់ក្នុងការបន្តជីវិត។

Bdnbt C010926 121

លោក Shin Il-gyu ប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី បានមានប្រសាសន៍ថា៖

«
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏កក់ក្តៅរបស់បុគ្គលិកទាំងអស់ ដែលបានស្ម័គ្រចិត្តលើកដៃអាវ និងចូលរួមជួយដល់អ្នកជិតខាង ទោះបីជាមានកាលវិភាគការងារដ៏មមាញឹកក៏ដោយ។ នៅពេលអនាគត ធនាគារ ឌីជីប៊ី នឹងបន្តធ្វើសកម្មភាព សង្គម CSR ដោយភាពស្មោះត្រង់ មិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់សង្គម។»

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia