នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលមានការងារនិងជំនាញជាច្រើនដែលយើងអាចធ្វើតាមអនឡាញមិនថាធ្វើនៅផ្ទះឬកន្លែងណានោះទេគឺផ្កល់ឱកាសឲ្យអ្នករកចំណូលសម្រាប់ផ្គត់ផ្គង់ការរស់នៅ ជាពិសេសអ្នកក៏អាចឆ្លៀតរកចំណូលបន្ថែមក្រៅពីចំណូលគោលរបស់អ្នកបានដែរ។
ទាក់ទងនឹងការរកចំណូល ខាងក្រោមនេះគឺជាការងារចំនួន៦ដែលកំពុងត្រូវប៉ាន់នៅកម្ពុជាដែលអ្នកអាចធ្វើនៅផ្ទះឬកន្លែងណាក៏បាននិងមានសក្ដានុពលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារទៅតាមបទិបសោធន៍និងការចំណាយពេលវេលារបស់អ្នក។
១. អ្នកសរសេរមាតិកា
អ្នកសរសេរមាតិកា(content writer) គឺជំនាញមួយដែលកំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលព្រោះមានក្រុមហ៊ុននិងអាជីវកម្មជាច្រើនត្រូវការអ្នកសរសេរអត្ថបទដើម្បីពិពណ៌នាពីផលិតផលឬសេវាកម្មរបស់ខ្លួនក៏ដូចជាត្រូវការអ្នកសរសេរមាតិកាដើម្បីជំរុញការធ្វើទីផ្សារផងដែរ។ មិនតែប៉ុណ្ណោះមានក្រុមហ៊ុនខាងផ្សព្វផ្សាយ(Media company) ជាច្រើនក៏កំពុងត្រូវការអ្នកសរសេរមាតិកាផងដែរ។
២. អ្នកគ្រប់គ្រងបណ្ដាញសង្គម
នៅក្នុងសេដ្ឋកិច្ចឌីជីថល បើអ្នកមានជំនាញក្នុងការគ្រប់គ្រងបណ្ដាញសង្គមអ្នកនឹងមានឱកាសរកចំណូលបានច្រើនមិនថាអ្នកធ្វើការឲ្យគេឬរកស៊ីខ្លួនឯងនោះទេ។ បច្ចុប្បន្នមិនថាក្រុមហ៊ុនតូចធំសុទ្ធតែត្រូវការអ្នកគ្រប់គ្រងបណ្ដាញសង្គមដូចជាហ្វេសប៊ុកផេក YouTube, Tik Tok និងInstagram ជាដើម។ បើអ្នកមានជំនាញនិងបទពិសោកធន៍ក្នុងការគ្រប់គ្រងបណ្ដាញសង្គមអ្នកនឹងមានឱកាសរកចំណូលបានច្រើន។
៣. Graphic Design
ជំនាញ Graphic Design នេះក្រុមហ៊ុនណាក៏ត្រូវការដែរព្រោះនៅក្នុងយុគសម័យឌីជីថលក្រុមហ៊ុននីមួយៗសុទ្ធតែត្រូវការការផ្សព្វផ្សាយតាមអនឡាញដូច្នេះហើយក្រុមហ៊ុនសុទ្ធតែត្រូវការអ្នកជំនាញ Graphic Design ដើម្បីរចនារូបភាពផ្សេងៗក្នុងគោលបំណូលផ្សព្វផ្សាយផលិតផលនិងសេវាកម្ម។
៤. ការផលិតមាតិការ ( Content Creating)
អ្នកដែលមានជំនាញផលិតមាតិការឲ្យមានភាពទាក់ទងនៅលើបណ្ដាញសង្គមសុទ្ធតែមានឱកាសអាចរកចំណូលបានច្រើនព្រោះក្រុមហ៊ុនជាច្រើនត្រូវការអ្នកចេះផលិតមាតិការដូចជាវីដេអូនិងមាតិការផ្សេងៗដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ។
៥. Video Editing
ជំនាញ Video Editing នេះមិនខុសពីជំនាញផលិតមាតិការនិងជំនាញ Graphic Design នោះទេពោលគឺជាជំនាញដែលកំពុងមានតម្រូវការខ្លាំងក្នុងសម័យឌីជីថលនេះ. ហើយបើអ្នកចេះជំនាញនេះច្បាស់អ្នកអាចធ្វើការពេញម៉ោងនិងអាចឆ្លៀតធ្វើការក្រៅម៉ោងបានទៀតផង។
៦. Copywriter
កាងារជាCopywriter ប្រហែលជាមិនសូវមានអ្នកស្គាល់នោះប៉ុន្ដែការងារនេះគឺជាការងារដែលកំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ Copywriter គឺជាអ្នកដែលសរសេរអត្ថបទខ្លីៗនិងពាក្យពេចន៍ដើម្បីជំរុញការលក់ផលិតផលឬសេវាកម្មសម្រាប់ក្រុមហ៊ុន។ ការងារនេះកំពុងត្រូវប៉ាន់ហើយក្រុមហ៊ុនតូចធំសុទ្ធតែត្រូវការcopywriter ដែលជាផ្នែកមួយនៃការធ្វើទីផ្សារនិងជំរុញការលក់ផលិតនិងសេវាកម្មផងដែរ៕


