អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ១នេះហើយ
ធី ស្រីល័ក្ខJULY 10 20261.2 K views

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថានាពេលនេះពន្ធដារបានសម្រេចលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន អិនអិន ថាក់សឺវីស លេខអត្តសញ្ញាណកម្មសារពើពន្ធ K002-902400859 លេខអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ TA202403017 គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះតទៅ។

 

តាមរយៈការសម្រេចនេះ ក្រុមហ៊ុនត្រូវបានបាត់បង់នីតិសម្បទាជាភ្នាក់ងារសេវាកម្ម ពន្ធដារដែលមិនអាចផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធទៀតទេ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបដល់លោក-លោកស្រីជាអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅដែលកំពុង ឬមានបំណង ប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើត្រូវផ្អាក ឬកុំប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។

 

គូសបញ្ជាក់ថា តាមសេចក្តីប្រកាសជូនដំណឹងនេះអគ្គនាយកដ្ឋានពន្ធដារ សូមឱ្យសាធារណជនផ្អាកប្រើសេវាកម្មពាក់ព័ន្ទជាមួយក្រុមហ៊ុននេះដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ និងទណ្ឌកម្មផ្សេងៗ ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕

1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia