នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញឡានថ្មីសម្រាប់ជិះទៅលេងស្រុកថ្ងៃភ្ជុំបិណ្ឌខាងមុននេះ ឬទៅកំសាន្តតាមខេត្តនានាជាមួយគ្រួសារ គឺត្រូវប៉ាន់ហើយ ខណៈពេលនេះ ក្រុមហ៊ុនលក់រថយន្ត Deepal Cambodia ប្រកាសលក់រថយន្តបញ្ចុះតម្លៃកប់។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Deepal Cambodia បានឲ្យដឹងថា ដើម្បីអបអសាទរនៅពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នៅពេលនេះក្រុមហ៊ុនបានការផ្តល់ជូនតម្លៃពិសេសសម្រាប់អ្នកចង់ទិញឡានថ្មី មុនភ្ជុំជិះជុំគ្រួសារខាងមុននេះដោយក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃទៅលើរថយន្ត ២ម៉ូដែលនេះមានដូចជា៖
១. DEEPAL L07 ដែលជារថយន្តអគ្គិសនីប្រណិត បែបស្ព័រ ដែលតម្លៃទូទៅលក់ក្នុងតម្លៃ $39,900 ពេលនេះតម្លៃថ្មីត្រឹមតែ $𝟯𝗫,𝟬𝟬𝟬 ប៉ុណ្ណោះ។
២. DEEPAL S07 ដែលជារថយន្តអគ្គិសនីប្រណិត 𝗦𝗨𝗩 បែបប្រណិត ដោយតម្លៃទូទៅលក់ក្នុងតម្លៃ $45,900 ពេលនេះតម្លៃថ្មីត្រឹមតែ $𝟯𝗫,𝟵𝟬𝟬 ប៉ុណ្ណោះ។


បើនិយាយពីលក្ខណៈពិសេសរបស់ DEEPAL L07 វិញគឺមានរួមបញ្ចូលគ្នារវាង ភាពប្រណិត រូបរាងស្ព័រ និងបច្ចេកវិទ្យាទំនើបបើសាកម្តង ជិះបានរហូតដល់ 𝟲𝟭𝟬𝗞𝗠 មានរចនាបថទាក់ទាញ សាកសមសម្រាប់ 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 បែបទំនើប។ ចំណែក 𝐃𝐄𝐄𝐏𝐀𝐋 𝐒𝟎𝟕 វិញត្រូវបានរចនាឡើង សម្រាប់អ្នកដែលស្រឡាញ់ ភាពទំនើប ភាពច្នៃប្រឌិត និងបទពិសោធន៍នៃការបើកបរដ៏ប្រណិតសាកម្តង អាចធ្វើដំណើរបានរហូតដល់ 𝟔𝟐𝟎𝐊𝐦 មានសេវាថែទាំដោយឥតគិតថ្លៃ 2ឆ្នាំ / 25,000 KM និងមានការធានាពីរោងចក្រ 8ឆ្នាំ / 240,000 KM។
គួរជម្រាបថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ទិញរថយន្តជិះមុនភ្ជុំខាងមុខនេះ ជាពិសេសនោះគឺសម្រាប់អ្នកចង់ទិញរថយន្តអគ្គិសនី ប្រកបដោយទំនុកចិត្តខ្ពស់ទិញនៅ 𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 អាចពិចារណារថយន្ត២ខាងលើនេះបាន។ទំនាក់ទំនងព័ត៌មានលម្អិត៖ 𝟬𝟳𝟴 𝟵𝟵𝟵 𝟳𝟵𝟱 Telegram: https://t.me/DEEPALCAMBODIA Chat : https://t.me/DeepalCambodiaChat ៕


