កុំទាន់ទិញអី! អ្នកជំនាញ ប្រាប់ចំៗអ្នកមានចំណូលមធ្យម មិនគួរទិញរបស់ទាំង ៤ នេះដាច់ខាត
Kan DaraDECEMBER 3 202515.1 K views

អ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញ លោក Dave Ramsey បានលើកឡើងថា អ្នកមានចំណូលខ្ទង់ប្រហែល ១,០០០ ដុល្លារ ឬមធ្យម គួរប្រយ័ត្នលើការចំណាយឲ្យមែនទែន។ ខណៈខាងក្រោមនេះ គឺជារបស់ទាំង ៤ ដែលអ្នកមិនគួរទិញដាច់ខាត បើចង់ឆាប់ធូរធារ សល់ទ្រព្យជាដុំគុំភួន៖

 

១/. ទិញរថយន្តបង់រំលស់៖ ការសម្រេចចិត្តទិញរថយន្តថ្មីដោយការបង់រំលស់ គឺជាការចំណាយដ៏ធំមួយដែលគួរពិចារណាឡើងវិញ។ រថយន្តគឺជាទ្រព្យសម្បត្តិដែលបាត់បង់តម្លៃភ្លាមៗនៅពេលដែលអ្នកបើកចេញពីហាង។ ការចំណាយប្រចាំខែលើការរំលស់ រួមទាំងការប្រាក់ អាចឲ្យលុយហូរចេញអស់ចន្លោះពី ២០០ដុល្លារ ដល់ ៥០០ដុល្លារ ឬច្រើនជាងនេះទៅតាមម៉ូដែល។

 

លោក Dave Ramsey បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា ប្រសិនបើអ្នកមានតម្រូវការចាំបាច់ គួរទិញរថយន្តមួយទឹកដែលមានគុណភាពល្អ ហើយបង់ផ្តាច់តែម្តងវិញ ដើម្បីជៀសវាងការចំណាយលើការប្រាក់ និងអាចយកប្រាក់រំលស់នោះទៅវិនិយោគបានប្រសើរជាង។

 

២/. ទិញទំនិញប្រណិត (សម្ភារនិយម)៖ ការចំណាយលើសម្លៀកបំពាក់ប្រេនៗ កាបូបថ្លៃៗ ឧបករណ៍អេឡិចត្រូនិកទំនើប ឬរបស់ប្រណិតផ្សេងៗ គឺគ្រាន់តែជាសកម្មភាពបង្ហាញខ្លួនហួសពីលទ្ធភាពពិតប្រាកដ ដើម្បីផ្គាប់ភ្នែកសង្គមប៉ុណ្ណោះ។ ការដេញតាមសម្ភារនិយមបែបនេះ មិនបានជួយបង្កើតទ្រព្យសម្បត្តិ ឬបង្កើនលំហូរសាច់ប្រាក់នោះទេ។

 

លោក Dave Ramsey បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា គួរផ្តោតលើការចំណាយដែលមានតម្លៃប្រើប្រាស់ជាក់ស្តែង និងយូរអង្វែង។ មនុស្សដែលមានទ្រព្យសម្បត្តិពិតប្រាកដ ភាគច្រើនមិនចូលចិត្តសំញែងខ្លួនដោយសម្ភារប្រណិតហួសហេតុនោះទេ។

 

៣/. ទិញអាហារខាងក្រៅញឹក៖ ការញ៉ាំអាហារនៅខាងក្រៅជាញឹកញាប់ ជាពិសេសសម្រាប់អ្នករស់នៅក្នុងទីក្រុង អាចឲ្យការចំណាយកើនឡើងខ្ពស់ខ្លាំង។ ការចំណាយនេះអាចឈានដល់ចន្លោះពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ ក្នុងមួយខែ ដែលជាចំនួនដ៏ច្រើនដែលអាចសន្សំបាន។

 

លោក Dave Ramsey បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា ការចំណាយពេលចម្អិនអាហារដោយខ្លួនឯងនៅផ្ទះ អាចជួយសន្សំប្រាក់បានច្រើនណាស់ រួមទាំងធានាបាននូវអនាម័យ និងគុណភាពអាហារផងដែរ។

 

៤/. ទិញធានារ៉ាប់រងមិនចាំបាច់៖ ធានារ៉ាប់រងជាច្រើនប្រភេទ អាចមានតម្លៃថ្លៃ និងតម្រូវឲ្យបង់ជាប្រចាំ ប៉ុន្តែពេលខ្លះមិនបានប្រើប្រាស់ ឬមិនចាំបាច់សម្រាប់ដំណាក់កាលនៃចំណូលមធ្យមនោះទេ។ ការមានធានារ៉ាប់រងលើអ្វីៗទាំងអស់ អាចធ្វើឲ្យលំហូរសាច់ប្រាក់របស់អ្នកតឹងខ្លាំង។

 

លោក Dave Ramsey បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា ជំនួសឲ្យការចេះតែទិញធានារ៉ាប់រង អ្នកគួរតែបង្កើត ប្រាក់បម្រុងសង្គ្រោះបន្ទាន់ (Emergency Fund) ឲ្យបានគ្រប់គ្រាន់សម្រាប់ចំណាយបន្ទាន់ ឬការជួសជុលផ្សេងៗ។ គួរមានតែធានារ៉ាប់រងសំខាន់ៗ និងចាំបាច់បំផុត (ដូចជាសុខភាព ឬអាយុជីវិត) តែប៉ុណ្ណោះ។

 

យ៉ាងណាមិញ ប្រសិនអ្នកចង់យកលុយទៅដាក់នៅកន្លែងដែលមានសុវត្ថិភាពខ្ពស់ និងអាចបង្កើតចំណូលអកម្មបន្ថែម នៅធនាគារឌីជីបី (DGB Bank) ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣.៥០%ក្នុងមួយឆ្នាំ រហូតដល់ ២៤ខែ ទទួលបានអត្រាការប្រាក់ ៦%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣%ក្នុងមួយឆ្នាំ រហូតដល់ ២៤ខែ ទទួលបានអត្រាការប្រាក់ ៤.៧៥%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៩០ ឬចូលទៅកាន់ហ្វេសបុកផេក DGB Bank។ 

 

Screenshot 2025 12 03 at 11.23.13 in the Morning Large

 

ដើម្បីឲ្យជីវភាពកាន់តែធូរធារ អ្នកមានចំណូលមធ្យមគួរតែព្យាយាមកាត់បន្ថយចំណាយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងគួរតែបង្វែរការចំណាយទាំងនោះទៅជា ការវិនិយោគ បង្កើនជំនាញ សម្រុកបង់ផ្តាច់បំណុលដែលមានស្រាប់ និង សន្សំប្រាក់វិញទើបជាគន្លឹះដ៏ប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia