ឈានដល់ឆ្នាំ២០២៦នេះ មនុស្សជាច្រើនបានចាប់អារម្មណ៍ដូចជាបានវិនិយោគលើមាសព្រោះមាសគឺជារបស់ត្រូវប៉ាន់មួយនៅពេលដែលសស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ បើទោះបីជាមាសមានគេវិនិយោគច្រើនពិតមែន តែលោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុជើងចាស់ដ៏ល្បីបំផុតរបស់អាមេរិកបាននិយាយថាមាសគឺការវិនិយោគក៏គួរឲ្យខ្លាចបំផុតក្រោមហេតុផលដូចខាងក្រោមនេះ៖
១. មាសមិនអាចបង្កើតចំណូលជាលំហូរសាច់ប្រាក់
ត្រង់នេះលោកសង្កត់ធ្ងន់ថាមាសមិនបង្កើតចំណូលជាលំហូរសាច់ប្រាក់ទាល់តែសោះពោលគឺទិញមាសហើយមិនបានចំណូលការប្រាក់ហើយក៏មិនបានចំណូលភាគលាភពីមាសឡើយ ដូច្នេះវាមិនមែនជាទ្រព្យដែលអាចឲ្យអ្នកកសាងទ្រព្យរយៈពេលវែងឡើយ ពោលគឺទិញមាសខុសពីការទិញបណ្ណបំណុល ដាក់លុយធនាគារ និងទិញហ៊ុន។ ទិញបណ្ណបំណុលនិងដាក់ធនាគារ អ្នកបានចំណូលការប្រាក់ ហើយទិញហ៊ុនអ្នកបានចំណូលភាគលាភជាប្រចាំ។ ចំណែកទិញមាសគឺមិនផ្ដល់ចំណូលជាប្រចាំពោលគឺពឹងតែលើកំណើននៃតម្លៃមាសប៉ុណ្ណោះ។
២. តម្លៃមាសប្រែប្រួលលឿន
តម្លៃមាសត្រូវបានជំរុញដោយអារម្មណ៍របស់អ្នកវិនិយោគ ការប៉ានស្មាន និងភាពកម្ររបស់វា ដូច្នេះហើយធ្វើឲ្យតម្លៃវាប្រែប្រួលខ្លាំង។ លោកDave Ramsey ថាធាតុពិតគឺមាសប្រែប្រួលខ្លាំងជាងភាគហ៊ុនទៀត។
ដោយសារតែការប្រែប្រួលនិងមិនអាចប៉ានស្មានត្រូវនេះហើយធ្វើឲ្យអ្នកវិនិយោគខាតបង់ច្រើនជាពិសេសអ្នកវិនិយោគដែលមិនបានត្រៀមខ្លួនសម្រាប់ការប្រែប្រួលចលនាមាស។ មិនតែប៉ុណ្ណោះតម្លៃប្រែប្រួលរបស់មាសមានហានិភ័យខ្ពស់សម្រាប់អ្នកវិនិយោគដែលចង់ស្វែងរកការវិនិយោគដែលមានកំណើនជាស្ថិរភាព។
៣. គ្មានការការពារអតិផរណា
មាសត្រូវបានគេចាត់ទុកជារបស់ការពារលុយកុំឲ្យបាត់បង់តម្លៃឬបាត់បង់អំណាចនៃការទិញទំនិញពេលអតិផរណាកើនឡើង។ យ៉ាងណាមិញលោក Dave Ramsey បានជំទាស់ថាមាសមិនអាចការពារអតផរណាឲ្យមានប្រសិទ្ធភាពឡើងបើធៀបនឹងការវិនិយោគផ្សេងៗដូចជាភាគហ៊ុននិងអចលនទ្រព្យ។ លោកថាភាគហ៊ុននិងអចនទ្រព្យគឺជាទ្រព្យដែលមានសក្ដានុពលផ្ដល់ផលចំណេញច្រើនអាចឈ្នះអតិផរណាបាន។
៤. អត្រាចំណេញតិច
លោក Dave Ramsey ថាការវិនិយោគមាសគឺបានផលចំណេញតិចបើធៀបនឹងការវិនិយោគអចលនទ្រព្យនិងភាគហ៊ុន។ ការផ្ដល់ផលចំណេញតិចហើយមិនអាចបង្កើតចំណូលផ្ដល់ជាលំហូរសាច់ប្រាក់ ដូច ការដាក់លុយធនាគារ ហើយក៏មិនអាចផ្ដល់ចំណូលជាភាគលាភដូចវិនិយោគភាគហ៊ុនឡើយ។
សម្រាប់បងប្អូនដែលចង់ចេះវិនិយោគភាគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមនិងបានចំណូលជាលំហូរសាច់ប្រាក់ជាប្រចាំតាមយៈហ៊ុនឡើងថ្លៃនិងភាគលាភ បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong
ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុគស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy


