រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារ កង្វះជាតិដែក តាមរយៈ យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន “សុខភាពកុមារ និងជាតិដែក” រដូវកាលទី២
Daneth MechNOVEMBER 12 2025

 

ដើម្បីបន្តភាពជោគជ័យនៃយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលបានចាប់ផ្តើមក្នុង​ខែ ឧសភាឆ្នាំ២០២៥ ក្រុមហ៊ុន Danone កម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ សុខភាពកុមារ និងជាតិដែក
រដូវកាលទី២ នៅសាលាបឋមសិក្សា រាយប៉ាយ ខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥
-២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក  Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងគោលបំណង រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្ត        សុវត្ថិភាពចំណីអាហារតាមសាលារៀន នៅប្រទេសកម្ពុជា។

 

 Photo 2025 11 12 13 21 50

Photo 2025 11 12 13 21 49

Photo 2025 11 12 13 21 46

 

ក្នុងរដូវកាលទី១ ក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងអប់រំ​ យុវជន និងកីឡា ផលិតស្ពតពាណិជ្ជកម្ម និង          សម្ភារៈអប់រំពីសុវត្ថិភាពចំណីអាហារ ដែលបានផ្សព្វផ្សាយដល់ម្តាយប្រមាណ៤លាននាក់ តាមរយៈបណ្តាញសង្គមផ្សេងៗ និងសិស្សានុសិស្សប្រមាណ២៥០០នាក់ តាមរយៈការអប់រំនៅសាលា។ ទោះជាយ៉ាងណាក៏ដោយ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅកម្ពុជា។ តាមរយៈយុទ្ធនាការនេះ យើងសង្កេតឃើញថា សិស្សានុសិស្សប្រមាណ ២៤% កំពុងប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបង្កផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ នេះបង្ហាញឱ្យ​ឃើញពីភាពចាំបាច់ក្នុងការបន្តយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននេះ។

 

 Photo 2025 11 12 13 21 55

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ កុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កិច្ចបន្តសហប្រតិបត្តិការនេះ នឹងចូលរួមចំណែក​ផ្សព្វផ្សាយ​កាន់តែទូលំទូលាយបន្ថែមទៀត​ អំពីចំណេះដឹង និង​ព័ត៌មាន​​ពាក់ព័ន្ធ​នឹងសុវតិ្ថភាពចំណីអាហារ​ តាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាព អាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ជាពិសេសនៅពេលដែលកុមារត្រូវបានផ្តល់ជូននូវអាហារូបត្ថម្ភល្អៗ នោះធ្វើឱ្យ​ហានិភ័យក្នុងការប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែកត្រូវបាន​កាត់បន្ថយ​

 

Photo 2025 11 12 13 22 04

 

លោក ​ Maarten VAN LEEUWEN បានលើកឡើងថា៖ក្រុមហ៊ុនDanone ពិតជាមានមោទនភាពចំពោះកិច្ចបន្កសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀជាមួយក្រសួងអប់រំ យុវជន និងកីឡា​។ យើងនឹងបន្តប្តេជ្ញា ចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និង ការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវដែលមានជាតិដែក និងវីតាមីនស៊ីខ្ពស់ ដើម្បីជួយឱ្យ​កុមារលូតលាស់បានពេញលេញ និងទទួលបានលទ្ធផលរំពឹងទុកដែលល្អប្រសើ​រ​។​

 

Photo 2025 11 12 13 21 53

Photo 2025 11 12 13 22 02

 

សម្រាប់រដូវកាលទី២ ក្រុមហ៊ុន និងក្រសួង នឹងបន្តពង្រីកបន្ថែមនូវចំនួនសាលាគោលដៅ ដើម្បីផ្តល់នូវទឹកដោះគោទឹក Dugro ដែលជាផលិតផលទឹកដោះគោដំបូងគេ និងតែមួយគត់ ដែលត្រូវបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និ​ងកីឡា ឱ្យ​ប្រើប្រាស់នៅក្នុងសាលារៀនទូទាំងប្រទេស ព្រមទាំងបន្តពង្រឹងការអប់រំអាហារូបត្ថម្ភដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពី៖

១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ  (តិចខ្លាញ់ តិចអំបិល តិចស្ករ)

២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី

៣. ការចៀសវៀងភេសជ្ជៈផ្អែម

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia