អស់រយៈពេល៣០ឆ្នាំមកនេះ Danone បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា ដោយទទួលបានការជឿជាក់ទាំងគុណភាព និងសុវត្ថិភាព។ Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង មានវត្តមានអាជីវកម្មនៅជាង120 ប្រទេស និង មានជាង100រោងចក្រនៅទូទាំងពិភពលោក ។ យើងនៅតែបន្តបេ្តជ្ញាចិត្តក្នុងការគាំទ្រដល់សុខភាពកុមារ និងគ្រួសារកម្ពុជាទូទាំងប្រទេស។
ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ក្នុងការនាំយកមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ជាច្រើនជម្រើស រួមមាន Dumex Dugro, Dumex SuperGold Kid, Aptamil Kid និង Hi-Q ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់អតិថិជនទាំងអស់។
ស្របតាមបេសកកម្មរបស់ក្រុមហ៊ុន“ផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន” Danone តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុលោមតាមស្តង់ដា គុណភាព និងសុវត្ថិភាពខ្ពស់បំផុត ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។
យោងទៅតាមគំនិតផ្តួចផ្តើមដែលមានគោលដៅរួមពីរ សង្គម និងសេដ្ឋកិច្ចរបស់ Danone ក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់សុរប 275,000 ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនភៀសសឹក និងកុមារចំនួនប្រមាណ១៥០០គ្រួសារ ដែលរួមមានការសាងសង់សាលារៀនដែលរងផលប៉ះពាល់នៅខេត្តឧត្តរមានជ័យឡើងវិញ និងផ្តល់ជូនជាអាហារូបត្ថម្ភ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទឹកពិសានិង សម្ភារសិក្សាសម្រាប់កុមារ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសមាគមគ្រពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ។
លោក VAN LEEUWEN Maarten នាយកគ្រប់គ្រងប្រចាំប្រទេស ក្រុមហ៊ុន Danone កម្ពុជា និង មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា “ក្រុមហ៊ុនជឿជាក់ថា កុមារទាំងអស់គួរតែទទួលបាននូវអាហារូបត្ថម្ភដែលត្រឹមត្រូវ និងការអប់រំដែលមានគុណភាពខ្ពស់ ព្រោះថាសុខភាពល្អអាចនាំមកនូវលទ្ធផលសិក្សាល្អ ។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងសហគមន៍ឱ្យកាន់តែប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់កុមារកម្ពុជាជំនាន់ក្រោយ”។
ក្រុមហ៊ុននៅតែបន្តបេ្តជ្ញាយ៉ាងម៉ុតមុំា ក្នុងការចូលរួមគាំទ្រកុមារ និងគ្រួសារកម្ពុជាតាមរយៈគំនិតផ្តួច ផ្តើមសង្គម និងសេដ្ឋកិច្ចនាពេលអនាគត។