មិនចេះសរសេរCV! មកស្គាល់វេបសាយ៣ ធ្វើCVមួយភ្លេតរួច ទុកដាក់ពាក្យធ្វើការ HRឃើញដឹងតែហៅសម្ភាសន៍
Ping Chou EngJULY 24 20251.7 K views

នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ប្រវត្តិរូបសង្ខេបឬហៅថា CV (Curriculum Vitae) គឺពិតជាសំខាន់ សម្រាប់ការសម្ភាសន៍ការងារ។

 

ទោះជាការសរសេរ CV ដើម្បីស្វែងរកការងារធ្វើនរណាៗក៏អាចធ្វើបានដែរ ប៉ុន្តែការធ្វើ CV ឱ្យត្រូវតាមស្តង់ដារតាមបែបបទ ដើម្បីឱ្យអ្នកសម្ភាសន៍ចាប់អារម្មណ៍យើងគឺមិនងាយស្រួលនោះឡើយ។

 

ដូច្នេះថ្ងៃនេះយើងសូមលើកយកនូវវេបសាយ៣ដូ​ចខាងក្រោមនេះដែលមានផ្ទុក នូវគំរូប្រវត្តិរូបសង្ខេបដែលជា Templet អាច កែដាក់ឈ្មោះនិង Update តាមបំណង ទុកដាក់ពាក្យធ្វើការ HRឃើញដឹងតែហៅសម្ភាសន៍។

 

វេបសាយទី១៖ មានឈ្មោះថា cvmkr.com ដែលជាវេបសាយអនុញ្ញាតឲ្យលោកអ្នកចូលទៅបំពេញ CV ដោយខ្លួនឯង ដោយមិនគិតថ្លៃ ជាមួយនឹង Templet CV មកស្រាប់ និងត្រូវទៅតាមស្ដង់ដារផងដែរ។

 

វេបសាយទី២៖ មានឈ្មោះថា Resume io ដែលជាវេបសាយ អាចសរសេរ CV ជួយអ្នកស្វែងរកការងារធ្វើ បង្កើតប្រវត្តិរូបសង្ខេប ដោយមិនគិតថ្លៃ។

 

ក្រោយចូលទៅកាន់វេបសាយទាំងនោះហើយ លោកអ្នកអាចចំណាយពេលបន្តិចបំពេញត្រង់ចំណុចដែលភាគច្រើនគេតម្រូវឱ្យដាក់ចូលរួមមាន Work experience, Qualifications, Education, Interests, References ក៏ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងមុខតំណែងចង់ធ្វើការជាដើម៕​

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia