សោកស្តាយ! រោងចក្រផលិតស្បែកជើងធំ១នៅវៀតណាម បង្ខំកាត់បុគ្គលិកជាង១ពាន់នាក់ ក្រោយការនាំចេញធ្លាក់ចុះ
ធី ស្រីល័ក្ខAUGUST 28 2023187 views

រោងចក្រផលិតស្បែកជើងធំ១របស់វៀតណាម ដែលជារោងចក្រផលិតប្រេនល្បីៗដូចជា Nike,Adidas និង Reebok បានសម្រេចចិត្តកាត់បន្ថយការងារបុគ្គលិករាប់ពាន់នាក់ជាលើកទី៣ ក្រោយពីរការនាំចេញមានការធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយសារវេបសាយ The Business Time ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ប្រទេសអាស៊ីមួយនេះ គឺជាប្រទេសមួយដែលស្ថិតក្នុងចំណោមជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមធំជាងគេលើពិភពលោក ប៉ុន្តែព្រោះតែកំកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះនៅក្នុងឆមាសទី១ នៃឆ្នាំនេះ បានធ្វើឱ្យុមានការប៉ះពាល់ដល់ការនាំចេញជាខ្លាំង។ ដូច្នេះហើយទើបធ្វើឱ្យរោងចក្រមួយរបស់វៀតណាមគឺ Pou Yuen Vietnam បានបង្ខំចិត្តបញ្ឈប់ការងារចំនួនកម្មករ ១២០០នាក់ ព្រោះការបញ្ជាទិញមិនបានងើបឡើងវិញ ហើយបើមានការបញ្ជាទិញវិញគឺមានអតិថិជនតែពីរបីនាក់ប៉ុណ្ណោះ។

លើសពីនេះទៅទៀត រោងចក្រនេះផងដែរ គឺមាននិយោជិកច្រើនជាងគេនៅទីក្រុងហូជីមិញ ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ដែលមានកម្មកររហូតដល់ទៅ ៤ម៉ឺននាក់នាក់។ ហើយនេះមិនមែនជាលើកទី១ឡើយ ដែលរោងចក្រនេះបានកាត់បុគ្គលិក ពោលនេះគឺជាលើកទី៣  ដោយកាលពីខែកុម្ភៈកន្លងទៅមានកម្មករចំនួន ៣ពាន់នាក់ត្រូវបញ្ឈប់ការងារចោល បន្ទាប់មកនៅអំឡុងខែ ឧសភា ក៏មានកម្មករចំនួន ៦ពាន់នាក់បន្ថែមទៀតក៏ត្រូវបាត់បង់ការងារចោលផងដែរ។

២៥

ជាមួយគ្នានោះដែរ យោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានបញ្ជាក់ថា កម្មករជាង ២១៧,០០០ នាក់បានបាត់បង់ការងារធ្វើក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២៣ នេះ ហើយកម្មករដែលបានបាត់បង់ការធ្វើភាគច្រើនជាអ្នកធ្វើការនៅវិស័យ វាយនភ័ណ្ឌ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia