ឈ្មួញកៀកដៃសសម្រាប់អ្នកធ្វើស្រូវ នៅពេលនេះសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃមួយឈ្មោះថា CRF RICE ជាកម្មវិធីទិញលក់ស្រូវដំបូងគេនៅម្ពុជា ដែលទើបនឹងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។
តាមរយៈកម្មវិធីនេះ ប្រជាកសិករអាចទិញលក់ស្រូវបានដោយខ្លួនឯងភ្លាមៗ ដោយដាក់បញ្ចូលជាមួយរូបភាព តម្លៃ ប្រភេទស្រូវដែលចង់លក់ រួមជាមួយនឹងទីតាំងរបស់ខ្លួនឯងរួចជាការស្រេច។ ចំណែកឯឈ្មួញដែលជាអ្នកទិញក៏អាចចូលមើលក្នុងកម្មវិធីនេះបាន ដើម្បីស្វែងរកប្រភេទស្រូវដែលខ្លួនចង់បាន។ ដោយបងប្អូនប្រជាកសិករទាំងអស់អាចធ្វើការទាញយកកម្មវិធីនេះតាមរយៈ App Store : https://apps.apple.com/us/app/crf-rice/id16707979855 ឬតាមរយៈ Play Store : https://play.google.com/store/apps/details?id=ptp.gicitc.info.crf_rice&hl=da&gl=US ។
គួរបញ្ជាក់ផងដែរថា កម្មវិធីទិញ លក់ នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលបំណងគាំទ្រដល់ពាណិជ្ជកម្មនៃគម្រោងអង្ករកម្ពុជា (SCCRP) ដើម្បីបង្កើត និងពង្រឹងទំនាក់ទំនងរវាងអង្គការកសិករ (FO) និងអ្នកទិញស្រូវក្នុងវិស័យឯកជននៅកម្ពុជា ដើម្បីឱ្យគាត់អាចស្វែងរកដៃគូសហការ និងទីផ្សារបានដោយខ្លួនឯង។ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីទិញ-លក់ នេះមានកសិករប្រមាណជា ៩៤ បានចុះឈ្មោះប្រើកម្មវិធីនេះ៕