មិនមែនចិន មិនមែនឥណ្ឌា! នេះជាប្រទេស ដែលកាន់កាប់មាសរាប់ពាន់តោន ច្រើនជាងគេបំផុតក្នុងពិភពលោក
Toeuy HongJULY 10 20265 views

នៅក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ច មនុស្សភាគច្រើនតែងសម្លឹងទៅរកប្រទេសចិន ឬរុស្ស៊ីថាជាអ្នកមានមាសច្រើនជាងគេ ដោយសារការសម្រុកទិញចូលយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ ប៉ុន្តែជាក់ស្តែងមិនដូច្នោះទេ ម្ចាស់ជើងឯកដែលស្តុកទុកមាសច្រើនបំផុតលើពិភពលោកគឺ សហរដ្ឋអាមេរិក។

 

យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា សហរដ្ឋអាមេរិកមានមាសបម្រុងរហូតដល់ទៅ ៨,១៣៣.៥ តោនឯណោះ។ តួលេខនេះច្រើនលើសលប់ រហូតដល់ទៅជិត ៣ ដងនៃប្រទេសចិន (ដែលមានប្រហែល ២,២៦៤ តោន) និងច្រើនជាងរុស្ស៊ីជិត ៤ ដងទៅទៀត។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ បរិមាណមាសរបស់អាមេរិក គឺស្ទើរតែស្មើនឹងមាសរបស់ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងបារាំង បូកបញ្ចូលគ្នា។

យ៉ាងណាមិញ ភាគច្រើននៃមាសបម្រុងរបស់អាមេរិក ត្រូវបានរក្សាទុកយ៉ាងតឹងរ៉ឹងបំផុតនៅក្នុង បន្ទាយ Fort Knox ក្នុងរដ្ឋ Kentucky ដែលត្រូវបានគេស្គាល់ថាជា កន្លែងដែលមានសុវត្ថិភាពបំផុតក្នុងលោក។ ក្រៅពីនេះ ក៏មានការរក្សាទុកនៅមន្ទីរផលិតប្រាក់រដ្ឋ Denver និង West Point ផងដែរ។

គួរជម្រាបថា បច្ចុប្បន្នតម្លៃមាសបានហក់ឡើងខ្ពស់ខ្លាំង បំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ដោយគិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ នេះ តម្លៃហាងឆេងមាសអន្តរជាតិ បានបន្តឡើងថ្លៃដល់ ៦៦៥ដុល្លារ/១ជី, ,៦៥៥ដុល្លារ/១តម្លើង និង ១៧៧,៤៨៩ដុល្លារ/១គីឡូ។ ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញ ឬលក់មាស អាចធ្វើការទំនាក់ទំនងទៅកាន់ ហាងភូមិមាស ដែលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 081546999 / 011958911 / 012529959

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia