មកស្គាល់ប្រទេសទាំង៣ ដែលបានមកវិនិយោគនៅកម្ពុជាច្រើនជាងគេបំផុត គិតត្រឹម២ខែចុងក្រោយនៃឆ្នាំ២០២៦នេះ
ធី ស្រីល័ក្ខMARCH 12 2026290 views

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.1.ខ.) មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC ចុះផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

 

នៅក្នុងនោះដែរ ប្រភពទុនវិនិយោគឈានមុខគេនៅកម្ពុជាចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ នេះមានដូចជា៖ ប្រទេសចិនមានចំនួន ៤៧,១៧%,កម្ពុជាខ្លួនឯងចំនួន ២២,១៦%,ម៉ាឡេស៊ីចំនួន ២០,៦៨%,សិង្ហបុរីចំនួន ៥,០៤%,កោះ British Virgin ចំនួន ១,៧៦%,សហរដ្ឋអាមេរិកចំនួន ០,៨៣%, សីស្ហែល ០,៧០%, កោះ Samoa ចំនួន ០,៥៥%,សាធារណរដ្ឋកូរ៉េ ០,៥៥%, ជប៉ុន ០,៥៣%។

២១

គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានជាអាទិ៍គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ ក្នុងផ្ទះ, ផលិតសម្ភារៈបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនីផងដែរ៕

២២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia