ពិភពលោកកំពុងជួបបញ្ហាប្រេងសំាងឡើងថ្លៃដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់ស្ដុកប្រេងរបស់ពិភពលោក។ បើទោះជាតម្លៃប្រេងក្នុងប្រទេសជាច្រើនឡើងថ្លៃពិតមែនក៏មានប្រទេសមួយចំនួនអាចរក្សាតម្លៃឲ្យទាបបំផុតមិនគួរឲ្យជឿ។
ខាងក្រោមនេះគឺប្រទេសទាំង៩នៅលើពិភពលោកដែលមានតម្លៃប្រេងសំាងទាបបំផុតពោលគឺតម្លៃប្រេងរបស់ប្រទេសទាំងនេះក្រោម២ពាន់រៀលក្នុងមួយលីត្រ។
១. ប្រទេស វេណេស៊ុយអេឡាន តម្លៃប្រេងសាំងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ
២. ប្រទេសអ៊ីរ៉ង់ តម្លៃប្រេងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ
៣. ប្រទេសលីប៊ី តម្លៃប្រេងសាំងប្រមាណ០.០៣០ដុល្លារក្នុងមួយលីត្រ
៤. ប្រទេសអង់ហ្គោលឡា តម្លៃប្រេងសាំង០.៣៣ដុល្លារក្នុងមួយលីត្រ
៥. ប្រទេសគុយវ៉ែត តម្លៃប្រេងសាំង០.៣៤ដុល្លារក្នុងមួយលីត្រ
៦. ប្រទេសអាល់ហ្សេរី តម្លៃប្រេងសាំង០.៣៦ដុល្លារក្នុងមួយលីត្រ
៧. ប្រទេសតូមិននីស្ថានតម្លៃប្រេង០.៤៣ដុល្លារក្នុងមួយលីត្រ
៨. ប្រទេសអេហ្ស៊ីបតម្លៃប្រេងសំាង០.៤៤ដុល្លារក្នុងមួយលីត្រ
៩. ប្រទេសកាហ្សាក់ស្ថានតម្លៃប្រេងសាំង០.៤៨ដុល្លារក្នុងមួយលីត្រ
តាមពិតទៅមានកត្តាមួយចំនួនដែលធ្វើឲ្យប្រទេសទាំងនេះអាចរក្សាតម្លៃប្រេងសំាងឲ្យនៅទាបបាន ហើយកត្តាទាំងនោះមានដូចជា ការផលិតប្រេងបានច្រើនក្នុងប្រទេសដូចជាប្រទេសវេណេស៊ុយអេឡានិងអ៊ីរ៉ង់ជាដើម។ លើសពីនេះប្រទេសមួយចំនួនរដ្ឋាភិបាលមានកញ្ចប់ថវិកាក្នុងការរក្សាតម្លៃប្រេងមិនឲ្យឡើងថ្លៃ។ ចំណែកប្រទេសមួយចំនួនទៀតមិនគិតពន្ធលើការនាំចូលប្រេងឡើយដែលធ្វើឲ្យតម្លៃប្រេងធូរថ្លៃ៕


