ថ្វីត្បិតតែតម្លៃប្រេងសាំងរបស់ប្រទេសជាច្រើននៅលើភពលោកឡើងថ្លៃគំហុកខ្លាំងដោយសារបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពិតមែន ក៏មានប្រទេសមួយចំនួនអាចរក្សាតម្លៃប្រេងនៅក្នុងប្រទេសរបស់ខ្លួនឲ្យនៅថេរដដែល។
សម្រាប់ប្រទេសជាច្រើននៅអាស៊ានរួមទាំងកម្ពុជាយើងផងដែរគឺតម្លៃប្រេងសាំងសុទ្ធតែឡើងថ្លៃគំហុកខ្លាំង។ យ៉ាងណាមិញមានប្រទេសតែ៣គិតនៅតំបន់អាស៊ានដែលអាចរក្សាតម្លៃប្រេងឲ្យនៅទាបបាននោះគឺប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសព្រុយនេ។
តម្លៃប្រទេសម៉ាឡេស៊ី តម្លៃប្រេងសាំងបច្ចុប្បន្នមានតម្លៃត្រឹមតែ០.៤២ដុល្លារប៉ុណ្ណោះក្នុងមួយលីត្រ។ ចំណែកតម្លៃប្រេងសាំងរបស់ប្រទេសឥណ្ឌូនេស៊ីមានតម្លៃត្រឹម០.៦៣ដុល្លារក្នុងមួយលីត្រ។ រីឯប្រទេសព្រុយនេតម្លៃប្រេងមានតម្លៃប្រមាណ០.៣៨ដុល្លារក្នុងមួយលីត្រ ពោលគឺប្រទេស៣នេះអាចរក្សាតម្លៃក្រោម១ដុល្លារក្នុងមួយលីត្រ។
ចំពោះមូលហេតុដែលប្រទេសទាំងនេះអាចរក្សាតម្លៃប្រេងសាំងនៅទាបដដែលគឺដោយសារតែរដ្ឋាភិបាលរបស់ប្រទេសទាំង៣នេះមានកញ្ចប់ថវិកាសម្រាប់ចំណាយក្នុងការរក្សាតម្លៃប្រេងសាំងកុំឲ្យឡើងថ្លៃតាមទីផ្សារពិភពលោក៕


