ពេលប្រេងសាំងឡើងថ្លៃដោយសារតែការរំខានពីបញ្ហាសង្រ្គាមរវាងប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ប្រទេសជាច្រើននៅតំបន់អាស៊ានរងផលប៉ះពាល់ ពោលគឺតម្លៃប្រេងសាំងនៅប្រទេសក្នុងតំបន់អាស៊ានចាប់ផ្ដើមឡើងថ្លៃគំហុកខ្លាំងក្នុងនោះរួមមានកម្ពុជាយើងផងដែរ។
យ៉ាងណាមិញតម្លៃប្រេងសាំងនៅកម្ពុជាមិនថ្លៃពេលទេបើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ប្រទេសក្នុងតំបន់អាស៊ានដែលមានតម្លៃប្រេងសាំងថ្លៃបំផុតមានប្រទេសថៃ ប្រទេសឡាវ និងប្រទេសសិង្ហបុរី។
សម្រាប់ប្រទេសសិង្ហបុរីជាប្រទេសក្នុងតំបន់ដែលមានប្រេងថ្លៃបំផុតដោយតម្លៃប្រេងក្នុងប្រទេសនេះមានតម្លៃចន្លោះពី២.២០ទៅ២.២៨ដុល្លារក្នុងមួយលីត្រ។ ចំណែកប្រទេសឡាវជាប្រទេសដែលមានតម្លៃប្រេងថ្លៃបំផុតទី២ក្នុងតំបន់ដោយមានតម្លៃពី១.៤០ទៅ១.៥០ដុល្លារក្នុងមួយលីត្រ។ រីឯប្រទេសថ្លៃជាប្រទេសដែលមានតម្លៃប្រេងថ្លៃបំផុតទី៣ក្នុងតម្លៃ ដោយតម្លៃប្រេងនៅថៃមានតម្លៃ១.៣០ដុល្លារក្នុងមួយលីត្រ។
រឿងដែលយើងត្រូវដឹងនោះគឺតម្លៃប្រេងនៅប្រទេសសិង្ហបុរីថ្លៃជាងគេមិនមែនប្រទេសនេះខ្វះខាតប្រេងនោះទេ ប៉ុន្ដែដោយសារគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសសិង្ហបុរីនិងការយកពន្ធ។ ប្រទេសនេះយកពន្ធប្រេងខ្ពស់ដែលជាហេតុធ្វើឲ្យតម្លៃប្រេងថ្លៃ។ រដ្ឋាភិបាលប្រទេសសិង្ហបុរីយកពន្ធប្រេងថ្លៃដោយសារចង់កាត់បន្ថយចំនួនរថយន្តនៅក្នុងប្រទេសខណៈប្រទេសនេះមានទំហំតូចប៉ុណ្ណោះ៕


