ឡូយ! ទំនើប! Grab ស៊ូភើអេបផ្តល់ភាពងាយស្រួលក្នុងការបំពេញតម្រូវការប្រចាំថ្ងៃជាច្រើនរបស់លោកអ្នក
Sopheak PichDECEMBER 22 2022

ហ្គ្រេប បានចេញវីដេអូមួយដែលមានខ្លឹមសារបង្ហាញពីរបៀបប្រើកម្មវិធី Grab ស៊ូភើអេប។វីដែអូនេះមានការចូលរួមសម្តែងដោយ influencer ដ៏ល្បីឈ្មោះនិងតារាសម្តែងម្នាក់ដែលរៀបរាប់ពីរឿងចៅហ្វាយម្នាក់ដែលមានបុគ្គលិកលក្ខណៈបែបទាមទារច្រើន សម្តែងដោយកញ្ញា វណ្ណៈ បូរមី និងតួអង្គជំនួយការរធ្វើការហួសកម្លាំងសម្តែងដោយលោក សាយ ទី ។ វីដេអូនេះបង្ហាញថា ជំនួយការរូបនោះពឹងផ្អែកទៅលើ Grab​ ស៊ូភើអេប ដើម្បីបំពេញនូវរាល់ការទាមទាររបស់ចៅហ្វាយគាត់ ហើយជំនួយការនោះអាចបំពេញនូវរាល់កិច្ចការដែលចៅហ្វាយរបស់គាត់បានស្នើដោយការប្រើ Grab ស៊ូភើអេប។

Photo 2022 12 22 11 19 08

Photo 2022 12 22 11 16 52

Photo 2022 12 22 11 16 58អ្នកសម្តែងម្នាក់ទៀតគឺ លោក ម៉ារ៉ាឌី បានបង្ហាញខ្លួនក្នុងវីដេអូជាដៃគូបើកបរ GrabTuktuk ផង រួចជាដៃគូដឹកជញ្ជូន GrabFood និង​ដៃគូដឹកជញ្ជូន GrabExpess ថែមទៀត។ ការយកតារាសម្តែងតែមួយដើរតួអង្គជាច្រើនក្នុងវីដេអូរបស់ Grab គឺបង្ហាញជាក់ថាស៊ូភើអេបរបស់Grab អាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងកម្មវិធីតែមួយ។ វីដេអូនេះអាចរកបាននៅ (https://fb.watch/hxqra-NSl4/)Photo 2022 12 22 11 16 55

Photo 2022 12 22 11 17 03

Photo 2022 12 22 11 16 46

Photo 2022 12 22 11 16 44លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«Grab បានចាប់ផ្តើមជាមួយគោលដៅដ៏សាមញ្ញមួយក្នុងការផ្តល់ជូនការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ឥឡូវនេះនៅប្រទេសកម្ពុជា Grab បានបន្ថែមសេវាកម្មសំខាន់ៗ រួមមាន សេវាកុម្ម៉ង់អាហារ និងដឹកជញ្ជូនទំនិញ ដែលផ្តល់នូវបទពិសោធន៍ដ៏រីករាយ និងបំពេញតម្រូវការប្រចាំថ្ងៃជាច្រើនរបស់លោកអ្នក!»។

Photo 2022 12 22 11 16 55Grab គឺជាសេវាកម្មស៊ូភើអេបឈានមុខគេនៅអាសុីអាគ្នេយ៍ដែលបានបម្រើអតិថិជន ១ ក្នុងចំណោម២០នាក់នៅក្នុងតំបន់អាសុីអាគ្នេយ៍ដែលរួមមានប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ សេវាកម្មដ៏សំខាន់ទាំងនេះ រួមបញ្ចូលនូវសេវាកម្មដឹកជញ្ជូន (ម្ហូបអាហារ) សេវាកម្មដឹកអ្នកដំណើរ​(រថយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្ត) សេវាកម្មហិរញ្ញវត្ថុ (កម្ចី ធានារ៉ាប់រង ការទូទាត់ដោយគ្មានសាច់ប្រាក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ) សហគ្រាស និងសេវាកម្មផ្សេងៗទៀត។

នៅប្រទេសកម្ពុជា Grab ស៊ូភើអេបផ្តល់សេវាកម្មដូចជា GrabTransport, GrabFood and GrabExpress ។ GrabTransport គឺជាសេវាកម្មអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី Grab កក់សេវានិងមធ្យោបាយធ្វើដំណើរ ។ សេវាកម្មនេះមាននៅទាំងទីក្រុងភ្នំពេញ និងខេត្តសៀមរាប រួមជាមួយជម្រើសជាច្រើននៃការធ្វើដំណើរដែលរួមមាន ត្រីចក្រយានយន្ត (GrabTukTuk, GrabMaxima, GrabRemorque) និងរថយន្ត ដែលរួមមាន GrabCar, GrabSUV, និង GrabTaxi។ ចំណុចពិសេសរបស់ GrabTransport គឺមានតម្លៃថេរជាក់លាក់ មុខងារសុវត្ថិភាពពិសេស និងផាសុកភាព។ GrabTransport ក៏មានមជ្ឈមណ្ឌលជំនួយ ២៤/៧ ក្នុងករណីមានអាសន្នផងដែរ។

 

GrabFood ភ្ជាប់អតិថិជនទៅកាន់ភោជនីយដ្ឋានពេញនិយមដែលស្របទៅតាមចំណង់សចំណូលចិត្តផ្ទាល់ខ្លួនរបស់អតិថិជន។ អតិថិជនអាចចំណាយពេលតិចក្នុងការស្វែងរកអាហារដែលខ្លួនពេញចិត្ត។

GrabExpress គឺជាសេវាកម្មដឹកជញ្ជូនទំនិញ។ សេវាកម្មនេះមានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញដោយការដឹកជញ្ជូនប្រើប្រាស់រយៈពេល ៣០ នាទីប៉ុណ្ណោះ ហើយមានមុខងារទំនើបដែលអាចឱ្យអតិថិជនត្រួតពិនិត្យអ្នកដឹកជញ្ជូនក្នុងពេលវេលាជាក់ស្តែងជាមួយនឹងមុខងារ «តាមដានការដឹកជញ្ជូនបច្ចុប្បន្នរបស់ខ្ញុំ» ។ សេវាកម្មនេះក៏មានមុខងារកញ្ចប់ធានារ៉ាប់រងដែលក្រុមហ៊ុនផ្តល់ជាសំណងជូនរហូតដល់ ១០០ ដុល្លារសហរដ្ឋអាមេរិកប្រសិនជាមានបញ្ហាខូចខាតទៅលើឥវ៉ាន់នោះក្នុងអំឡុងពេលដឹកជញ្ជូន។ បន្ថែមពីនេះ ការប្រើប្រាស់មុខងារនេះមួយដងអ្នកអាចដាក់ទីតាំងទៅកន្លែង ១០ ផ្សេងៗគ្្នាបានក្នុងពេលតែមួយ។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់គេហទំព័រ https://www.grab.com/kh/

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia