ចំពោះប្រិយមិត្តអ្នកដែលចង់រៀនជំនាញធ្វើនំតែមិនដឹងរៀននៅទីណា ឬគ្មានលទ្ធភាពរៀនឈប់បារម្ភទៀតទៅ ព្រោះឥលូវនេះមានកន្លែង១នៅភ្នំពេញគឺ Wilmar CLV កំពុងតែបើកវគ្គបង្រៀនធ្វើនំដោយឥតគិតថ្លៃគឺចំនួន ១ថ្ងៃ ដែលរៀននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
ជាក់ស្តែងបើយោងតាមការបង្ហោះលើហ្វេសប៊ុកផេករបស់ Wilmar CLV បានឱ្យដឹងថា នំដែលនិងត្រូវយកមកបង្រៀនគឺ នំ Jamroll Cake ដូច្នេះសម្រាប់អ្នកដែរចង់រៀនសូមបងប្អូនធ្វើការចុះឈ្មោះក្នុងលីងខាងក្រោមអោយបានត្រឹមត្រូវ https://forms.office.com/r/hcfxsgkmAA ហើយអ្នកដែលចុះឈ្មោះរួចល្ងាចនេះក្រុមការងារនិងទាក់ទងទៅបញ្ជាក់ថាបងប្អូនមានឈ្មោះបានចូលរៀនវគ្គឥតគិតថ្លៃរយៈពេល០១ថ្ងៃនេះរឺទេបើសិនមិនបានទទួលការខលបញ្ជាក់គឺបងៗមិនបានមកទេសូមចុះឈ្មោះនៅវគ្គក្រោយៗទៀត។
សូមបញ្ជាក់ថា ទីតាំងដែលត្រូវរៀនគឺនៅក្នុង មជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី3 ក្រោយអគារវឌ្ឍនៈប្រសិនជាមានចម្ងល់ទំនាក់ទំនងទៅលេខ 023 901 673 វីលម៉ា ស៊ីអិលវីគ្រុប ជាអ្នកឧបត្ថមទីតាំង សម្ភារៈ និងផលិតផលផ្សេងៗក្នុងការបង្រៀនការបង្រៀនគឺផ្តល់ជូនដោយឥតគិតថ្លៃពីវីលម៉ាស៊ីអិលវី៕



